MENU
|
ពេលថ្មីៗនេះមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយបានលើកឡើងថាលោកដូណាលត្រាំដែលទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិកនោះ គឺកើតនៅក្នុងប្រទេសប៉ាគិស្ថាន មិនម៉ែនកើតនៅលើទឹកដីអាមេរិកឡើយ។
សារព័ត៌មានDaily Mail បានផ្សាយ ដោយដកស្រងព័ត៌មានពីគេហទំព័រប៉ាគិស្ថាន Neo News ដែលបានផ្សព្វផ្សាយនៅព័ត៌មានមួយថាប្រធានាធិបតីទើបតែជាប់ឆ្នោតនៅអាមេរិកដូណាលត្រាំបានកើតនៅតំបន់ Waziristan ប្រទេសប៉ាគិស្ថាន នាឆ្នាំ១៩៤៦ដោយមានឈ្មោះថា Dawod Ibrahim Khan ។
ការពិតព័ត៌មានខាងលើត្រូវបាន Neo News បានផ្សាយតាំងពីខែមុនមកម៉្លេះគឺមុនពេលបោះឆ្នោតប្រធានាធិបតីអាមេរិក ប៉ុន្តែរហូតមកទលពេលនេះទើបព័ត៌មាន បានបង្ហាញខ្លួនសាជាថ្មី។
អ្នកផ្សាយព័ត៌មានបានផ្សាយថា «ជឿមិនជឿអាស្រ័យទៅលើលោកអ្នក ប៉ុន្តែ លោកដូណាលត្រាំ បានកើតនៅក្នុងប្រទេសប៉ាគិស្ថានមិនម៉ែនអាមេរិកឡើយ»។ ជាមួយគ្នានោះ ក៏បានបង្ហាញរូបថត ដូណាលត្រាំកាលពីនៅតូច ក្នុងប្រទេសប៉ាគិស្ថាន។ នៅឆ្នាំ១៩៥៥ ក្រោយពេលឪពុកម្តាយរបស់លោកត្រាំស្លាប់ ក៏ត្រូវបានបេបញ្ចាការកងទ័ព ជនជាតិអង់គ្លេសដើមកំណើតឥណ្ឌានាំទៅប្រទេសអង់គ្លេស។
ពលរដ្ឋអាមេរិកបានសរសេរនៅលើបណ្តាញសង្គម Twitterថា តើជាការពិតឬ ដែលបណ្តាញព័ត៌មានប៉ាគិស្ថានប្រកាសថា កើតនៅក្នុងប៉ាគិស្ថាន។ ពលរដ្ឋខ្លះក៏បានលើកឡើងថា ជារឿងគួរឲ្យចងសើចដែលនិយាយថាលោកដូណាលត្រាំកើតនៅប៉ាគិស្ថាន។
នៅមុនពេលទទួលជ័យជំនៈនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ខែវិច្ឆិកាលោកដូណាលត្រាំ បានប្រកាសថាលោកអូបាម៉ា មិនកើតនៅអាមេរិកឡើងដូច្នេះ លោកមិនមានអត្ថិភាពក្នុងការក្លាយជាប្រធានាធិបតីអាមេរិកឡើយ។ ទាំងនោះហើយ បានជានៅឆ្នាំ២០១១ លោកអូបាម៉ាត្រូវបង្ហាញលិខិតស្នាម ដែលមានលិខិតបញ្ចាក់កំណើត ក្នុងនោះលោកអូបាម៉ា កើតនៅកោះហាវៃ។
ចំពោះព័ត៌មានខាងលើដែលថាលោកត្រាំកើតនៅក្នុងប្រទេសប៉ាគិស្ថាន ធ្វើឲ្យក្រុមអ្នកប្រឆាំងលោកដូណាលត្រាំស្នើរឲ្យស្រាវជ្រាវ បញ្ចាក់ការពិត ដូចកាលលោកអូបាម៉ា។
តាមច្បាប់អាមេរិក ប្រសិនបើបុគ្គលដែលកើតនៅក្រៅទឹកដីអាមេរិកនោះគឺមិនអាចកាន់តំណែងប្រធានាធិបតីអាមេរិកបានឡើយ។ មិនថាបេក្ខភាពប្រធានាធិបតីអាមេរិក ជាជនអន្តោបវេស ឬមានដើមកំណើតមកពីណាឡើយ ឲ្យតែកើតនៅលើទឹកដីអាមេរិក គឺអាចក្លាយជាប្រធានាធិបតីបាន។ ដូច្នេះប្រសិនបើលោកដូណាលត្រាំកើតនៅប៉ាគិស្ថានម៉ែននោះគឺជារឿងមួយផ្សេងទៀត គឺលោកមិនអាចឡើងកាន់តំណែងប្រធានាធិបតីអាមេរិកបានឡើយ។