MENU
កម្មវិធីបរិមាណូនិង មីស៊ីលរបស់កូរ៉េខាងជើង នឹងត្រូវបញ្ចប់បើអាមេរិក បញ្ចប់ការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី២៥ មីនា ២០១៧, ១៤:៣៥ | ៨៩៥ ដង | ចុចបញ្ចេញមតិ (០)

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងធ្លាប់បានលើកឡើង នាពេលកន្លងមកថា កម្មវីធីអាវុធរបស់ប្រទេសនេះកើតឡើងដោយសារតែអាមេរិក និងកូរ៉េខាងត្បូងជាអ្នកបង្ខំឲ្យកូរ៉េខាងជើងចាំបាច់ត្រូវតែបង្កើនការផលិតអាវុធ​ដោយសារតែប្រទេសទាំងពីរនៅមានបំណងចង់គ្រប់គ្រងកូរ៉េខាងជើងដដែលតាមរយៈការធ្វើសមយុទ្ធ។

កន្លងមករដ្ឋាភិបាលចិនក៏បានស្នើរដល់អាមេរិក ផងដែរថា ភាគីទាំងពីរ ត្រូវអង្គុយតុពិភាក្សាគ្នាហើយភាគីអាមេរិកកូរ៉េខាងត្បូងត្រូវបញ្ចប់ការធ្វើសមយុទ្ធជាការដោះដូរកូរ៉េខាងជើងត្រូវបញ្ចប់កម្មវិធីអាវុធ មីស៊ីលនិងបរិមាណូរបស់ខ្លួនផងដែរ។ ប៉ុន្តែ ភាគីអាមេរិកនិងកូរ៉េខាងត្បូង មិនយលព្រម ហើយកូរ៉េខាងជើង ក៏មិនព្រមឈប់ កម្មវិធីអាវុធនិងសាកល្បងនោះដែរ។

រដ្ឋាភិបាលកូរ៉េខាងជើងធ្លាប់បានលើកឡើងថា ភាពគ្រោះថ្នាក់មិនមែនស្ថិតនៅលើកូរ៉េខាងជើងនោះឡើយគឺស្ថិតនៅលើអាមេរិកនិងកូរ៉េខាងត្បូង។កូរ៉េខាងជើងក៏បានជំរុញឲ្យអង្គការសហប្រជាជាតិ គូរយកចិត្តទុកដាក់ទៅនឹងអ្វី ​ដែលខ្លួនចាត់ទុកថា មានគ្រោះថ្នាក់ពីធ្វើសមយុទ្ធយោធា របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ថា សម្ព័ន្ធមិត្តទាំងពីរ ​បានបង្កការគំរាមកំហែង ដល់សន្តិភាព និងសន្តិសុខពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានរដ្ឋ កូរ៉េ KCNA បានឲ្យដឹងថា នោះជាការលើកឡើងនិងស្នើរបស់តំណាងប្រទេសកូរ៉េខាងជើង លោក ចា សុងណាំ ទៅកាន់អង្គការសហប្រជាជាតិ ដែលបានធ្វើបណ្តឹងឧទ្ធរណ៍ នៅក្នុងលិខិត ដែលលោកបានផ្ញើទៅកាន់ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ។

ប្រទេសកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក បានរួមគ្នាធ្វើសមយុទ្ធយោធា ប្រចាំឆ្នាំរយៈពេល ២ខែ ចាប់ថ្ងៃទី០១ ​ខែមិនា ដែលធ្វើឲ្យមានការខឹងសម្បារ ពីសំណាក់ប្រទេសផ្ដាច់ការកូរ៉េខាងជើង ថែមទាំងបានធ្វើតេស្ដ គ្រាប់មីស៊ីលផ្លោងរបស់ខ្លួន ជាច្រើនគ្រាប់ ទៀតផង ប៉ុន្ដែការធ្វើតេស្ដលើកចុងក្រោយ របស់ប្រទេសមួយនេះ ត្រូវទទួលបរាជ័យ៕

 

 

Tags:
  • បរិមាណូ
  • មីស៊ីល
  • កូរ៉េខាងជើង
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥