![]() |
MENU
|

ខេត្តបាត់ដំបង៖ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៏អគ្គអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សុខ ផលក្រោមបទបញ្ជាដឹកនាំពីឯកឧត្តម ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក អឿន សារុន ស្នងការ រងទទួលផែន សន្តិសុខ និងលោក វរសេនីយ៍ឯកដាញ់ អេង ប៊ុនចាន់ នាយការិយាល័យអន្តោប្រវេសន៍ បានសហការណ៍ដឹកនាំការងារផ្ទាល់ជាមួយកម្លាំងក្នុងការិយាល័យ ក៏ដូចជាកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ឈានដល់ការបង្ក្រាបឃាត់ខ្លួនជនអន្តោប្រវេសន៍ជនជាតិឥណ្ឌាដែលកំពុងស្នាក់នៅ លក់ដូរនៅលើទឹកដីស្រុកភ្នំព្រឹក នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៦នាក់ប្រុសគឺ។
១-ឈ្មោះ សានកាហ្គ្រូបតារុម(Shan karGupta run)ប្រុស អាយុ៣៣ឆ្នាំ
២-ឈ្មោះ អានីលរូមា(ANil Rumar) ប្រុសអាយុ៤០ឆ្នាំ ៣-ឈ្មោះយូហ្គ្រូណនប្រាសាត(Yogonornprassad)ភេទប្រុសអាយុ៣៣ឆ្នាំ៤-ឈ្មោះ សាបបាសហ្គ្រូបតា (Sub basGupta)ប្រុសអាយុ៤០ឆ្នាំ ៥-ឈ្មោះរាំគុមា (rum kuma)ប្រុសអាយុ៣៨ឆ្នាំ៦-ឈ្មោះឡាល ជី (lal jy )ភេទ ប្រុសអាយុ៥៤ឆ្នាំ ។
លោកវរសេនីយ៍ឯក ដាញ់អេង ប៊ុនចាន់នាយការិយាល័យ បានបញ្ជាក់ថា ជនជាតិឥណ្ឌាទាំង៦នាក់ខាងលើមានលិខិតឆ្លងដែននិងមានទិដ្ឋាការ ប៉ុន្តែគ្មានសៀវភៅការងារចំនួន៣នាក់និង៣នាក់ទៀតគ្មានឯកសារទាំងអស់។ ពួកគេ ធ្លាប់ចេញចូលទៅមកក្នុងប្រទេសកម្ពុជា និងបានកំពុងស្នាក់នៅលក់ដូរមុងភួយលើភូមិសាស្ត្រស្រុកភ្នំព្រឹក ។
លោកវរសេនីយ៍ឯក បន្តថា ជនបរទេសទាំង៦នាក់ខាងលើ ត្រូវបានឯកឧត្ដម នាយឧត្តមសេនីយ៏ អគ្គអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សុខផល លោកសំរេចឲ្យបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នារសៀល ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦នេះ។


