MENU
ចំណាកស្រុកប៉ះពាល់ដល់កុមារ ក្នុងប្រទេសកម្ពុជាលើច្រើនចំណុច
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២១ ធ្វូ ២០១៦, ១៨:៤៥ | ៣,១៧៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   យោងតាមតបាយការណ៍អង្គការយូនីសេហ្វដំបូងពួកគេក្លាយជាជនចំណាកស្រុកខ្លួនឯងនិងតាមការប៉ាន់ស្មាន ៨,៣% នៃជនចំណាកស្រុកទាំងអស់នៅកម្ពុជា មានអាយុចន្លោះពី១០ ទៅ១៩ឆ្នាំ  (CIPS*)។ កុមារអាចត្រូវបានទុកចោលពេលឪពុកម្តាយចាកចេញ ឲ្យនៅឯស្រុកកំណើតជាមួយជីដូនជីតា ដោយពុំបានទទួលប្រាក់ឧបត្ថម្ភទៀងទាត់។

អង្គការយូនីសេហ្វបានអះអាងថាផលវិជ្ជមានភ្លាមៗនៃការធ្វើចំណាកស្រុក គឺការបង្កើនអាចចំណូលសម្រាប់គ្រួសារ។ ក៏ប៉ុន្តែ វាមានភាពអវិជ្ជមានជាច្រើនដូចជា ប៉ះពាល់ដល់ការរៀនសូត្រ សុវត្ថិភាព និងការមិនយកចិត្តទុកដាក់លើកុមារ។ ពេលអាយុកុមារកាន់តែច្រើន  ឱកាសនៃការបោះបង់ការសិក្សាក៏កាន់តែខ្ពស់ រួមទាំងទៅធ្វើការងារគ្រោះថ្នាក់មួយចំនួនដូចជាធ្វើការងារសំណង់ជាដើម។

លោកហេង សួរអ្នកនាំពាក្យក្រសួងការមិនអាចសុំការពន្យល់បានទេព្រោះទូរស័ព្ទរបស់លោកអ្នកនាំពាក្យរូបនេះគ្មានមនុស្សលើកទទួលពេលហៅចូល។តែរបាយការណ៍ដែលបានចេញផ្សាយកាលពីពេលថ្មីៗបានលើកឡើងថាការយកចិត្តទុកដាក់ជាពិសេស ត្រូវតែផ្តល់ដល់កុមារដែលប៉ះពាល់ពីការធ្វើចំណាកស្រុក នៅតាមសហគមន៏និងថ្នាក់ជាតិ ដើម្បីធានាថាកុមារត្រូវបានការពារ និងទទួលបានសេវាដែលពួកគេត្រូវការ។

ប៉ុន្តែមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានលើកឡើងនៅខេត្តប៉ៃលិនដោយ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ខេត្តប៉ៃលិន ។នៅក្នុងវគ្គផ្សព្វផ្សាយស្តីអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងការទប់ស្កាត់ការជួញដូរមនុស្ស នៅខេត្កប៉ៃលិន ដែលរៀបចំឡើងដោយក្រសួងសង្គមកិច្ចកិច្ច សហការជាមួយអង្គការ Friend International នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ។

លោក ទុយ ចន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានមានប្រសាសន៍ជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយណែនាំ ដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងជាប្រចាំ ដើម្បីធ្វើឱ្យពួកគាត់បានយល់ដឹង និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ មុននឹងធ្វើចំណាក់ស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។

លោកបានអះអាងថាបច្ចុប្បន្នបញ្ហាចំណាកស្រុកដោយសុវត្ថិភាពគឺជាកត្តាមួយចាំបាច់ដែលយើងត្រូវយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសដែលមានព្រំដែនជាប់នឹងប្រទេសយើងជាដើម ហើយម៉្យាងវិញទៀត នៅពេលដែលពលរដ្ឋធ្វើចំណាកស្រុកច្រើនក៍ជាបញ្ហាធ្វើឱ្យខ្វះធនធានពលកម្មក្នុងស្រុកមួយផងដែរ។

លោកបានសំណូមពរអាជ្ញាធរគួរយកចិត្តទុកដាក់រឿងនេះឱ្យបានខ្ពស់ ដោយកន្លងមកបញ្ហាចំណាកស្រុកក៍មានការជួញដូរមនុស្ស ជាពិសេសកុមារ ដែលបញ្ហានេះបង្កឡើងមកពីការធ្វើចំណាកស្រុកគ្មានសុវត្ថិភាពនេះដែរ។

បើតាមរបាយការណ៍របស់លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា៖ ដោយសារតែភូមិសាស្ត្រខេត្តប៉ៃលិន គឺជាប់នឹងព្រំដែនប្រទេសថៃ ដែលបង្ករលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការធ្វើចំណាកស្រុក ទាំងស្របច្បាប់ និងមិនស្របច្បាប់ ហើយដោយសារឆ្នាំនេះ អាកាសធាតុមិនអំណោយផល ប្រជាកសិករធ្វើស្រែចំការមិនសូវបានផល និងតម្លៃកសិកផលថោក គ្មានទីផ្សារ ពួកគាត់ក៍បាននាំគ្នាសម្រុកចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ក្នុងនោះបើតាមទិន្នន័យដែលទទួលបាន នៅឆ្នាំ២០១៦ នេះ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន បានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ ជាង ៥០០០នាក់ ភាគច្រើនគឺការធ្វើចំណាកស្រុកមិនស្របច្បាប់។

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការខេត្តប៉ៃលិន និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងសមត្ថកិច្ចជំនាញដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានទទួលបងប្អូនពលករខ្មែរចំនួន ១០នាក់ ក្នុងនោះកុមារ ០៣នាក់ ដែលបានបោកមេខ្យល់ទៅរកការងារធ្វើនៅប្រទេសថៃ ហើយត្រូវបានវិលត្រឡប់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន។

ពលករទាំងនោះបានរៀបរាប់ថា៖ នៅពេលដែលពួកគាត់ទៅធ្វើការជាពលករខុសច្បាប់នៅប្រទេសថៃគឺជួបបញ្ហានូវការជិះជាន់កំលាំងពលកម្ម និងការប្រើប្រាស់អាវុធគំរាមកំហែងដល់អាយុជីវិតក្នុងម៉ោងការងារដោយពួកគាត់ធ្វើការ ជាអ្នកចំាចំការឱ្យគេ ហើយប្រាក់ខែដែលខំធ្វើការចំនួន ២ខែ ត្រូវបានទូទាត់សងមេខ្យល់អស់។

ជនរងគ្រោះបាននិយាយថាលើសពីនោះពួកគាត់បានរត់គេចចេញពីការជិះជាន់ធ្វើបាបពីសំណាក់ថៅកែថៃ និងការតាមចាប់របស់សមត្ថកិច្ចថៃ តាំងពី ខេត្តឈុនបុរី ប្រទេសថៃ រហូតមកដល់ច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន អស់រយៈពេល ៤យប់ ៥ថ្ងៃ ដោយធ្វើដំណើរថ្មើរជើងតាមព្រៃភ្នំ។

ក្នុងឱកាសចុះទៅជួបជាមួយពលករ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន ក្នុងនាមអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋដែលឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដូច្នេះគ្រាន់តែទទួលបានព័ត៌មានថា មានបងប្អូនពលករខ្មែរយើងចាញ់បោកមេខ្យល់ភ្លាម ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញ បានចុះមកសួរសុខទុកពួកគាត់ផ្ទាល់តែម្តង ហើយបានរៀបចំរថយន្ត ដឹកជញ្ជូនបងប្អូនពលករទាំងអស់ទៅកាន់ស្រុកកំណើតវិញ នៅឯខេត្តព្រះសីហនុ ព្រមទាំងឧបត្ថម្ភថវិកាដល់ពួកគាត់មួយចំនួនផងដែរ ដើម្បីចាយវាយការហូបចុកតាមផ្លូវ។លោកជំទាវក៍បានផ្តាំផ្ញើរដល់បងប្អូនពលករទាំងអស់ពេលត្រឡប់ទៅកាន់ស្រុកកំណើតវិញកុំភ្លេចប្រកបរបរដោយខ្លួនឯងជាងទៅធ្វើពលករនៅស្រុកគេដែលជួបការលំបាកដូចនេះ។

បើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅវេលាម៉ោង ០៦៖៤៥នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៦ មានពលករចំនួន ១០នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសថៃ បានធ្វើដំណើរមកដល់ច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន។ជនរងគ្រោះចំណាក់ស្រុកដែលបានជួយសង្រ្គោះរួមមាន ទី១-ឈ្មោះ ញ៉េម សុខ ភេទប្រុស អាយុ ៤៩ឆ្នាំ ទី២-ឈ្មោះ ហ៊ុល សុផល ភេទ ស្រី អាយុ ៥១ឆ្នាំ ទី៣-ឈ្មោះ ញ៉េម រាវី ភេទប្រុស អាយុ ២៣ឆ្នាំ ទី៤-ឈ្មោះ ឈាង តុលា ភេទស្រី អាយុ ៣១ឆ្នាំ ទី៥-ឈ្មោះ ញ៉េម ភឹម ភេទស្រី អាយុ ១៦ឆ្នាំ ។

ទី៦-ឈ្មោះ ញ៉េម ភីម ភេទស្រី អាយុ ១៣ឆ្នាំ ទី៧-ឈ្មោះ ញ៉េម ចិន្តា ភេទស្រី អាយុ ១៣ឆ្នាំ ទី៨-ឈ្មោះ ញ៉េម ស្រីមាស ភេទស្រី អាយុ ១ខួប ទី៩-ឈ្មោះ ញ៉េម ស្រីប្រាក់ ភេទស្រី អាយុ ៤៥ឆ្នាំ និងទី១០-ឈ្មោះ ញឹម ចើត ភេទប្រុស អាយុ ២១ឆ្នាំ អ្នកទាំងអស់គ្នារស់នៅភូមិបី សង្កាត់បី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រុមគាត់លួចទៅធ្វើការដោយខុសច្បាប់ទៅធ្វើការនៅខេត្តឈុនបុរី ប្រទេសថៃ ជាអ្នកចាំចំការឱ្យគេ។

Tags:
  • ចំណាកស្រុក
  • ប្រទេសកម្ពុជា
  • ប៉ះពាល់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥