MENU
ប្រទេសកម្ពុជា.ឡាវគ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេភ្ជាប់ព្រំដែននិង ប្រើប្រាស់លិខិតឆ្លងកាត់ព្រំដែន
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៥ មករា ២០១៧, ១០:៤៨ | ៧១១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​រដ្ឋមន្រ្តីការបរទេសនៃប្រទេសកម្ពុជានិងឡាវបានយល់ព្រមក្នុងការសាងសង់ស្ពានឆ្លងការទន្លេល្ពៅជាព្រំដែនក្នុងខេត្តស្ទឹងត្រែងនិងខេត្តចំប៉ាសាក់ប្រទេសឡាវក្នុងពេលឆាប់ៗខាងមុននេះ។ នេះបើតាមការលើកឡើងរបស់លោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាក្នុងជំនួបជាមួយលោកសាលើមៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបទេសឡាវកាលពីរសៀលថ្ងៃទី២៤ខែមករាឆ្នាំ២០១៧នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

លោកជុំ សុន្ទរីអ្នកនាំក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់អ្នកកាសែតក្រោយពីជំនួបនៃប្រមុខការទូតកម្ពុជាឡាវថា ក្នុងជំនួបបិទទ្វារជាងពីរម៉ោងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរបានលើកឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ក្នុងនោះរួមមានការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរដែលរហូតមកដល់ពេលបណ្តោយព្រំដែនជាង៤០០គីឡូម៉ែត្របានវាស់វែងរួចក្នុងចម្ងាយជាង៥០០គីឡូម៉ែត្ត។

លោកជុំ សន្ទរីបានលើកឡើងថាក្រៅពីនេះភាគីទាំងពីបានលើកឡើងពីការប្រយុទ្ធនឹងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដុរមនុស្ស ការបង្រ្កាបគ្រឿងញៀនឆ្លងដែន ។ក្នុងនោះប្រទេសទាំងពីបានលើកឡើងពីពង្រីកទំហំពាណិជ្ជកម្ម ការអប់រំនិងការប្រកាសពីការប្រើប័ណ្ណរួមគ្នាក្នុងការឆ្លងកាតព្រំដែន(Border pass) របស់ពលរដ្ឋនៃប្រទេសទាំងពីរ។

លោក ជុំ សុន្ទរីបានអះអាងប្រទេសទាំងពីនឹងដំឡើងប្រាក់អាហារូបករណ៍ដល់និស្សិតនៃប្រទេសទាំងពីរពី១៥ដុល្លារអាមេរិកទៅដល់១៨០ដុល្លារអាមេរិកក្នុងមួយខែ។ដោយឡែកចំពោះការសាងសង់ស្ពានជាប់ព្រំដែនតភ្ជាប់ប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះប្រទេសទាំងពីរជាអ្នកចំណាយរួមគ្នាតែមិនទាន់កំណត់ច្បាស់ថាខែណាឬចំណាយប៉ុន្មានទេ។

លោករដ្ឋមន្រ្តីការបរទេសឡាវបានលើកឡើងថាលោកគាំទ្រចំពោះយុទ្ធនាគារបង្រ្កាបគ្រឿងញៀនរបស់រាជរដ្ខាភិបាលកម្ពុជា។ក្នុងនោះប្រទេសឡាវបានអរគុណដល់រដ្ឋមន្រ្តីការបរទេសកម្ពុជាដែលជួយសម្របសម្រួលដល់កិច្ចប្រជុំអាស៊ានក្នុងពេលដែលប្រទេសឡាវជាប្រធានអាស៊ានកន្លងមកនេះរហូតឈានដល់ការសម្រេចចេញសេចក្តីប្រកាសរួមមួយ។

លោករដ្ឋមន្រ្តីការបរទេសឡាវនឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរវាងប្រទេសទាំងពីរនៅទីស្តីការគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយលោកវ៉ា គឹមហុងទេសរដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា។

លោករដ្ឋមន្រ្តីការបរទេសឡាវ សាលើមសៃ គុំម៉ាស៊ីត នៅរសៀលថ្ងៃទី២៤ខែមករាឆ្នាំ២០១៧បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយលោកប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបទេសនៅទីស្តីការក្រសួងការបរទេស។លោករដ្ឋមន្រ្តីការបរទេសឡាវបានមកបំបេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចំនួន៣ថ្ងៃចាប់ពៅថ្ងៃទី២៣ដល់២៥ខែមករាឆ្នាំ២០១៧។

លោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសបានថ្លែងថាលោកធ្លាប់បានជួបជាមួយលោករដ្ឋមន្រ្តី សាលើមសៃ គុំម៉ាស៊ីតក្នុងជំនួបប្រជុំអាស៊ាននៅប្រទេសឡាវកាលពីពេលថ្មីៗនេះ។លោកបានលើកឡើងថាកាលពីពេលថ្មីៗនេះសម្តេចតេជោនាយករដ្ឋមន្រ្តីទើបបានជួបជាមួយលោកនាករដ្ឋមន្រ្តីឡាវពេកសម្តេចអញ្ជើញទៅសម្ពោធច្រកព្រំដែនកម្ពុជា.ឡាវ។

គណៈប្រតិភូឡាវបាន ចូលជួបលោកប្រាក់ សុខុនបន្ទាបពីបានចូលជួបសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី។នៅព្រឹកថ្ងៃទី២៤ខែមករា២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយរដ្ឋមន្ត្រីការបរទេសឡាវ សាលើមសៃ គុំម៉ាស៊ីត ជូបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

លោកគុំម៉ាស៊ីត បានពាំនាំការសាកសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីសូលីត ជួនចំពោះសម្ដេចតេជោ។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវលោកបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអញ្ជើញទៅសម្ពោធច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-ណងណុខៀន កាលពីពេលថ្មីៗនេះ និងបានអរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំអាស៊ានកន្លងមកអោយទទួលបានជោគជ័យ។

លោកបានជម្រាបជួនសម្ដេចតេជោ អំពីដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរកាន់តែល្អប្រសើរឡើងថែមទៀត។

លោកបានជម្រាបជួនសម្ដេចតេជោដែរថា នៅក្នុងជំនូបរវាលោកផ្ទាល់ ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបានយល់ស្របគ្នា ក្នុងការជម្រុញកិច្ចខិតខំប្រឹងប្រែងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បី អោយបានសម្រេចទៅតាមអ្វី ដែលប្រមុខរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នារួចមកហើយ។

លោកបានធ្វើការប្ដេជ្ញាចិត្តថា ឯកឧត្ដមនឹងខិតខំប្រឹងប្រែងអោយអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាពង្រីក និងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរផង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរផង។

លោកនាយករដ្ឋមន្ត្រីឡាវបានសម្ដែងនូវការរីករាយចំពោះការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ ពាក់ព័ន្ធនឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ សម្ដេចមាន ប្រសាសន៍ថា សម្ដេចមានការរីករាយយ៉ាងខ្លាំង ដោយបានអញ្ជើញទៅចូលរួមក្នុងពិធីសម្ពោធបើកអោយប្រើប្រាស់ច្រកទ្វារអន្តរជាតិ និងអគារត្រួតពិនិត្យត្រពាំងក្រៀល-ណងណុកខៀន និងបានសម្ដែងការរីករាយចំពោះទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា និងឡាវ ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ប្រមុខការទូតប្រទេសទាំងពីរ អោយបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជម្រុញរាល់ការងារទាំងឡាវដែលនៅសេសសល់អោយសម្រេចបានជោគជ័យ៕                                                                       

 

Tags:
  • ប្រទេសកម្ពុជា
  • ឡាវ
  • សង់ស្ពាន
  • ទន្លេ
  • ព្រំដែន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥