MENU
ប្រទេសកម្ពុជារីករាយស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីហ្វីលីពីន
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៤ ធ្វូ ២០១៦, ១០:២៨ | ៦០៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នៅម៉ោង៥និង៥០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) នឹងអញ្ជើញមកបំពេញទស្សនៈកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ កីឡាករប្រដាល់ដ៏ល្បីល្បាញរបស់ហ្វីលីពីន លោក ម៉ែននី ប៉ាគីវអាវ ក៏នឹងអញ្ជើញអមដំណើរលោកប្រធានាធិបតីមកប្រទេសកម្ពុជាផងដែរ។

នៅកម្មវិធីទស្សនកិច្ចនេះ លោក Rodrigo Duterte នឹងអញ្ជើញចូលជួបបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ កម្មវិធីបន្តបន្ទាប់គឺលោកប្រធានាធិបតី នឹងអញ្ជើញជួបសំណេះសំណាលពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពរសៀលថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៦ផងដែរ។

ក្នុងកំឡុងពេលស្នាក់នៅកម្ពុជា លោកប្រធានាធិបតីមនាកម្មវិធីជួបសំណេះសំណាលជាមួយពលរដ្ឋហ្វីលីពីនដែលកំពុងរស់នៅធ្វើការនៅកម្ពុជាទៀតផង។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា - ហ្វីលីពីន នឹងធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និង អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា។

លោកប្រធានាធិបតីហ្វីលីនបានជួបជាមួយពលរដ្ឋហ្វីលីពីនជាច្រើននាក់ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានិងបានចូលរួមច្រៀងចម្រៀងប្រពៃណីជនជាតិហ្វីលីពីននៅសណ្ឋាគារសូហ្វីតែលភូកេត្រាក្នុងទីក្រុងភ្នំពេញ។ទស្សនកិច្ចផ្លូវការនេះមានរយៈពេលថ្ងៃចាប់ពីថ្ងៃទី១៣ដល់១៤ខែធ្នូឆ្នាំ២០១៦។

ក្នុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាលោកប្រធានាធិបតីគ្រោងនឹងចុះហត្ថលេខាទ្វេភាគីរវាងប្រទេសកម្ពុជានិងហ្វីលីពីនដូចជាការសហការលើការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀនការជួញដូរថ្នាំញៀនឆ្លងដែនជាដើម៕            

Tags:
  • ប្រទេសកម្ពុជា
  • ទស្សនកិច្ច
  • ហ្វីលីពីន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥