MENU
|
រាជធានីភ្នំពេញ ៖ ទេយ្យទានក៏ដូចជាទេយ្យវត្ថុជាច្រើន រួមមានគ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារះសម្រាប់ប្រើប្រាស់មួយចំនួនធំ ត្រូវបានបានវេប្រគេនជូនទៅកាន់កាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ពីសំណាក់ព្រះចៅអធិការវត្តសន្សំកុសល ដើម្បីយកទៅប្រើប្រាស់ក្នុងការបន្តសកម្មភាពមនុស្សធម៌ចែកជូនដល់ពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន ។
ពិធីប្រគល់ទេយ្យទានជូនដល់កាកកបាទក្រហមខណ្ឌមានជ័យនៅពេលនេះ ធ្វើឡើងក្រោមវត្តមានលោកពេជ្រ កែវមុនី អភិបាល នៃគណះអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសកាកកបាទក្រមកម្ពុជាប្រចាំខណ្ឌ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមប្រចាំខណ្ឌ រួមទាំងសមាជិកសមាជិការចម្រុះជាច្រើនរូបទៀតផងដែរ ។
ទេយ្យទានដែលប្រគល់ជូននៅពេលនេះរួមមាន អង្គរ១ប៉ាវទម្ងន់ ៥០គីឡូក្រាមចំនួន ១០ប៉ាវ ទឹកត្រី ត្រីស៊ីអីុវ ទឹកក្រូច ទឹកដោះគោ មី តែ ប៊ីចេងស្ករ កាំសៀវ ប៉ាន់តែ ឆ្នាំ និងគ្រេឿងសម្ភារះប្រើប្រាស់មួយចំនួនធំទៀតផងដែរ ។
ឈ្លៀតក្នុងឱកាសដដែលនោះ លោកពេជ្រ កែវមុនី បានសម្តែងនូវអារម្មណ៍រីករាយសោមនោសយ៉ាងក្រៃលែងបំផុត ពិសេសថ្លែងអំណរអរគុណព្រះគុណយ៉ាងក្រៃលែង ចំពោះក្តីមេត្តាករុណារបស់ ព្រះចៅអធិការវត្តសន្សំកុសល ដែលបានមានសន្ធាជ្រះថ្លាបានផ្តល់នូវទេយ្យទាន ក៏ដូចជាទេយ្យវត្ថុ ដ៏ថ្លៃថ្លាទាំងអស់នេះ ជូនដល់កាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដើម្បីយកទៅប្រើប្រាស់បន្តក្នុងសកម្មភាពមនុស្សធម៌របស់អាជ្ញាធរខណ្ឌទាំងមូល ។ ហើយការប្រគល់ទេយ្យទាននៅពេលនេះ គឺជាលើកទី៣ហើយ សម្រាប់វត្តសន្សំកុសលដែលបានប្រគល់ជូនខណ្ឌមានជ័យ តារយះអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ ។
ព្រះបវរមុនី ជិត សុផៃ ព្រះចៅអធិការវត្តសន្សំកុសល បានមានសង្ឃដីការ អោយដឹងថា ទេយ្យទាន ក៏ដូចជាទេយ្យវត្ថុដែលត្រូវបានប្រគល់ជូននៅពេលនេះ គឺជាកុសលផលបុណ្យរបស់ញាតិញោមពុទ្ធិបរស័ព្ទជិតឆ្ងាយ ដែលបានយកមកវេរប្រគេនដល់គណះសង្ឃក្នុងវត្ត ក្នុងការឧទ្ធិលកុសលផលបុណ្យជូនដល់ ញាតិការទាំង៧សណ្តានរបស់ពួកគេ ដែលបានចែកកាយរំលាយឋានទៅកាន់បរលោកនៅជាតិខាងមុន ។ ដូច្នេះហើយ កុសលផលបុណ្យទាំងនេះ ក្នុងនាមជាព្រះសង្ឃដែលគោរពនូវព្រះពុទ្ធសាសនា ក៏សុំធ្វើការវេប្រគេនបន្តទីកាន់ កាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដើម្បីទៅប្រើប្រាស់បន្តក្នុងផលល្អ ពិសេសសកម្មភាពមនុស្សធម៌ ក្នុងការចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ កំពុងជួបការខ្វះខាតលំបាកតែម្តង ៕