ខេត្តតាកែវ៖ កាលពីវេលាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ អនុសាខាកាកកបាទក្រហមកម្ពុជាស្រុកសំរោង ខេត្តតាកែវ ដឹកនាំដោយលោកញ៉ែម ស្រស់ អភិបាលស្រុកសំរោង និងជាប្រធានអនុសាខាបាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនស្ត្រីម៉េមាយកូន៥ម្នាក់ដែលរងគ្រោះដោយសារប្តីចិត្តអាប្រិយដុតបំផ្លាញ ផ្ទះសម្បែងឆេះហ្មត់គ្មានសល់ កាលពីយប់ថ្ងៃទីថ្ងៃទី ៣០ កញ្ញា ឆ្នាំ២០១៦ កន្លងទៅ ។
អំណោយចែកជូន រួមមាន ៖ អង្គរ៣ប៉ាវ ស្មើរនឹង ១៥០គីឡូក្រាម មី១កេះធំ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១ឈុត មានមុង ភួយ ក្រមា .ល. រួមទាំងថវិការចំនួន ៥ម៉ឺនរៀលផងដែរ ។
សូមបញ្ជាក់ថា ស្ត្រីមេម៉ាយកូន៥ខាងលើនេះមានឈ្មោះ អ៊ុយ សាបាន អាយុ ៣៤ឆ្នាំ ។ ចំណែកបុរសជាប្តីដែលដុតបំផ្លាញផ្ទះចោលមានឈ្មោះ សៀង សាផល អាយុ៣៨ឆ្នាំ បច្ចុប្បន្ន រូបគេត្រូវបានឃុំខ្លួននៅអធិការនគរបាលស្រុក រងចាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់នៅពេលក្រោយ ។
គួររំលឹកថាកាលពីយប់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៦ ឈ្មោះសៀង សាផល ( ជាប្តី ) បានដុតផ្ទះចោល ព្រោះខឹងនឹងប្រពន្ធនឹងកូន រត់ទៅនៅផ្ទះអ្នកជិតខាងមិនព្រមមកផ្ទះខ្លួនឯង វិញ ។ ស្ត្រីជាប្រពន្ធអោយដឹងថា មូលហេតុដែលរូបងនាង និងកូនចៅ រត់ទៅនៅផ្ទះអ្នកជិតខាងគឺដោយសារបុរសជាប្តីតែងរឿងឈ្លោះប្រកែកជានិច្ចពិសេសនៅវេលាល្ងាចថ្ងៃកើតហេតុបុរសជាប្តីបានមកសុំលុយរូបនាងប៉ុន្តែគ្មានទើបកើតជារឿងឈ្លោះ ហើយរត់ទៅផ្ទះអ្នកជិតខាងដោយប្តីហៅមិនមកវិញក៏សម្រេចដុតផ្ទះចោលឆេះហ្មត់គ្មានសល់តែម្តងទៅ ៕