MENU
សម្ព័ន្ធភាពការងាររបស់មន្ត្រីក្នុងខណ្ឌមានជ័យ បើអ្នកក្រៅដឹងវិញគឺ “ វល់ ”
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១៤ តុលា ២០១៦, ១៥:៣៤ | ៥៨៣ ដង | ចុចបញ្ចេញមតិ (០)

 រាជធានីភ្នំពេញ៖ ប្រភពព័ត៌មានទម្លាយចេញពីមាត់មន្ត្រីជាច្រើនដែលបម្រើការងារនៅក្នុង សាលាខណ្ឌមានជ័យ បានត្អួញត្អែរប្រាប់មកកាន់VOKC ថា បច្ចុប្បន្ននេះសម្ព័ន្ធភាពការងារផ្ទៃ ក្នុង របស់មន្ត្រីសាលាខណ្ឌមានជ័យ គ្រប់ចំណុះជំនាញការិយាល័យ ហាក់មានភាពរញ៉េរញ៉ៃខ្លាំង ពោលគឺ វល់ៗតែម្តងបន្ទាប់ពីការធ្វើការគ្មានអ្នកណាគោរពអ្នកណាធ្វើអ្វីស្រេចតែអំពើរចិត្ត និងចេះតែប្រើមុខយក្សដាក់គ្នារាល់ថ្ងៃជាហេតុធ្វើអោយកិច្ចការងាររដ្ឋបាលមួយចំនួនធំ ក្នុងការបម្រើជូនប្រជាពលដ្ឋគ្រប់ច្រកល្ហក ហាក់នៅមានភាពយឺតយ៉ាវខ្លាំងនិងគ្មានរបៀបរៀបរយនៃកិច្ចការងាររដ្ឋបាលច្បាស់លាស់ត្រឹមត្រូវ ។

ប្រភពព័ត៌មានបន្តអោយដឹងថា ការធ្វើកិច្ចការងារពីសំណាក់មន្ត្រីក្នុងសាលាខណ្ឌមានជ័យ ទាំងទឹកមុខ និងកាយវិការហាក់មិនចុះសម្រុងគ្នានេះគឺកើតឡើងដោយសារការដឹកនាំក៏ដូចជាការរៀបចំនូវរចនាសម្ព័ន្ធការងារនិងតួនាទីការងារផ្សេងៗមួយចំនួនពីថ្នាក់លើពុំបានល្អត្រឹមត្រូវធ្វើអោយមន្ត្រីមួយចំនួនធំ កើតមានសតិអារម្មណ៍ក្នុងចិត្តរហូតកើតជាចិត្តស្អប់កុំកួនគ្នា ឈានដល់ការធ្វើកិច្ចការងារបម្រើប្រជាពលដ្ឋរប្រចាំថ្ងៃហាក់មានភាពរញ៉េរញ៉ៃច្រើន ។

បើយើងក្រឡេកមកមើលឡើងវិញចំពោះមន្ត្រីនាពេលបច្ចុប្បន្ន នៃសាលាខណ្ឌមានជ័យយើងអាចនិយាយបានថា ជាការដាក់តែក្រុមគ្រួសារនិយមមកបម្រើការងារពីសំណាក់ថ្នាក់លើនៃសាលាខណ្ឌ ដែលដាក់មកជាហេតុធ្វើអោយមន្ត្រីចាស់ៗ ដែលមានស្នាដៃច្រើនក្នុងការបម្រើកិច្ចការងារត្រូវអក់អន់ស្រពោនចិត្ត ហើយសង្វាក់ការងារក៏ចេះតែលែងដំណើរការដោយគ្មាននណារស្តាប់នណារឡើយ ។

ជាក់ស្តែងមួយរយះពេលក្រោយមកនេះលោកនាយករដ្ឋបាលថ្មីថ្មោងលោកហ៊ុយ វិរៈ អតីតអ្នកដើរទាត់កូនកញ្ច្រែងតាមផ្សារ ត្រូវបានរងការរិះគន់ជាខ្លាំងៗពីសំណាក់ក្រុមមន្ត្រីជាច្រើនតាមបណ្តាសង្កាត់នាៗ ក៏ដូចជាសាលាខណ្ឌ ពុំមានភាពជាអ្នកដឹកនាំត្រឹមត្រូវពោលគឺរាល់ថ្ងៃលោកតែងធ្វើកិច្ចការងារ រំលោភលើកាតព្វកិច្ចពិតរបស់ខ្លួន។ ប្រភពបន្តថា បច្ចុប្បន្ននាយករដ្ឋបាលរូបនេះបានដើរកាងនូវសំណង់នានាអនុញ្ញាត្តិអោយសាង់សង់នូវសំណង់មួយចំនួនដែលមិនទាន់មានភាពប្រក្រតី ។

មន្ត្រីនៃសាលាខណ្ឌមានជ័យមួយរូបសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់VOKC ថា បច្ចុប្បន្ននេះសំណង់គ្មានច្បាប់មួយចំនួននៅក្នុងខណ្ឌមានជ័យ កំពុងតែសាងសង់យ៉ាងត្រហើងអើងកងដោយការ សាងសង់នោះគឺសង់ឡើងមុនពេលដែលច្បាប់សាងសង់ពុំទាន់ត្រូវបានអនុញ្ញាត្តិមកត្រឹមត្រូវពីថ្នាក់ខណ្ឌ ឬ រាជធានី។ ដែលកត្តាទាំងនេះគឺផ្តើមឡើងពីការបើកភ្លើងខៀវពីសំណាក់អាជ្ញាធរថ្នាក់ ខណ្ឌតែម្តង ។

គួរបញ្ជាក់ថា មួយរយៈក្រោយមកនេះបន្ទាប់ពីមានការឡើងកាន់តំណែងថ្មី ពីសំណាក់លោកពេជ្រ កែវមុនី អតីតអភិបាលរងខណ្ឌទួលគោកនិងបច្ចុប្បន្នជាអភិបាលខណ្ឌមានជ័យ សង្វាក់កិច្ចការងាររដ្ឋ បាលជាច្រើនក្នុងខណ្ឌរួមទាំងកិច្ចការងារផ្សេងៗមួយចំនួនធំហាក់មានភាពរញ៉េរញ៉ៃមន្ត្រីក្រោមឱវាទ ឈ្លោះប្រកែកគ្នាបែកផ្សែងហាក់គ្មានអ្នកណាយល់អ្នកណា ដោយម្នាក់ៗសុទ្ធតែអាងខ្នងក្រាស់រៀងៗខ្លួនជាហេតុធ្វើអោយផ្ទុយប្រាសចាកពីគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានចាត់តាំងមន្ត្រីអោយមកសហការគ្នាដើម្បីធ្វើការងារបម្រើប្រជាពលដ្ឋរប៉ុន្តែសម្រាប់សាលាខណ្ឌមានជ័យគឺផ្ទុយស្រលះ៕ លីហេង                                                 

Tags:
  • សម្ព័ន្ធភាព
  • ខណ្ឌមានជ័យ
  • មន្ត្រី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥