MENU
|
រាជធានីភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មចំនួន ៤នាក់ ក្នុងចំណោមបក្សពួក ជាច្រើនដែលត្រូវបានបង្ក្រាបជាបន្តបន្ទាប់ ត្រូវបានកម្លាំងសមត្ថិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វើការបង្ក្រាបបានកាលពីវេលារសៀលថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ជនសង្ស័យទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួន ទី១មានឈ្មោះប៊ូ លីណូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទី២ឈ្មោះ លី ហេង ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទី៣ឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ និងទី៤ឈ្មោះ រ៉េន សិលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។
មន្ត្រីនគរបាលអោយដឹងថា មុនឈានដល់ការចុះបង្ក្រាប កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានទៅចាប់ខ្លួន ក្រុមចោរប្លន់៦នាក់ កាលពីវេលាយប់ថ្ងៃទី២ ខែធ្នូ ២០១៦ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយការបង្ក្រាបបានហើយនោះ ពួកគេបានឆ្លើយប្រាប់ពីទីតាំង របស់បក្សពួក ទើបនៅវេលារសៀលថ្ងៃទី៣ ខែឆ្នាំដដែល កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សងការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ បានបន្តចុះមកបង្ក្រាបជនសង្ស័យជាបក្សពួកចំនួន ៤នាក់បន្ថែមទៀត ដែលកំពុងពួនសំងំលាក់ខ្លួននៅទីតាំងខាងលើ ។
លោកហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យទទួលជំនាញព្រហ្មទណ្ឌ អោយដឹងថា ក្នុងការបង្ក្រាប ក្រុមចោរប្លន់ប្រដាប់អាវុធទាំង៤នាក់ខាងល់នេះ សមត្ថកិច្ចបានធ្វើការដកហូត : ម៉ូតូចំនួន ០២គ្រឿង ៖ ១ម៉ាកPCX ពណ៍ស សេរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FX-0171 , ទី២ម៉ាក Zommer X ពណ៍ក្រហមលាយស សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FO-1763 , ទី៣ម៉ាក ស្មាស់វី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-3527 , ស្លាកលេខម៉ូតូចំនួន ០២ បន្ទះ ( លេខ ភ្នំពេញ 1GA8410 និងលេខ ភ្នំពេញ FX 6765 ) និង មួកសុវត្ថិភាពចំនួន ០២ ( ពណ៍សលាយក្រហមចំនួន០១និងពណ៍ខៀវចំនួន ០១ ) ។
លោកវរសេនីយ៍ទោ តី វិសាល ឋានៈ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ អោយដឹងថា ក្រុមចោរប្លន់ដែលសមត្ថកិច្ចបង្ក្រាបបាន គឺជាក្រុមដែលតែងតែធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូយ៉ាងសកម្ម នាពេលរាត្រី កាលពីពេលថ្មីៗកន្លងមកនេះ ។ លោកបន្តថា សមត្ថកិច្ចនឹងបន្តប្រតិបត្តិការតាមប្រមាញ់ក្រុមជនសង្ស័ុយបន្ថែមទៀត ខណះពួកគេកំពុងរត់គេចខ្លួន ដោយមានអាវុធខ្លីភ្ជាប់នឹងខ្លួនផងដែរ ។ យ៉ាងណាមិញបច្ចុប្បន្នជបសង្ស័យទាំង៤នាក់ រួមវត្ថុតាង ត្រូវបានបញ្ចូនទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរនាំ ចាត់ការតាមនីតិវិធីច្បាប់ ៕ លីហេង