MENU
|
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានកិត្តិយសនិងជាប្រធានរដ្ឋសភាកាលពីថ្ងៃទី២ខែធ្នួឆ្នាំ២០១៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទីញអបអរសាទរ លើកទី៣៨ ខួបរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ នៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញ ដែលមានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីសង្ឃនិងថ្នាក់ដឹកនាំតាមស្ថានប័នរដ្ឋាភិបាលប្រមាណ៤០០នាក់និមន្តនិងអញ្ជើញចូលរួម។
សម្តេច ហេង សំរិន បានបញ្ជាក់ថា "មាន២ធ្នូ ទើបមាន៧មករា មាន៧មករា ទើបមានអ្វីៗ ដូចសព្វថ្ងៃនេះមិនអាចបំភ្លេចរណសិរ្ស២ធ្នូ ទេ"។សម្តេច ហេង សំរិន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រណសិរ្ស ២ ធ្នូ មានសារៈសំខាន់ណាស់ ២ធ្នូមិនត្រឹមតែសង្គ្រោះប្រជាជនទូទាំងប្រទេស ឲ្យរួចផុតពីរបប ប៉ុល ពត និងជួយស្តារកសាង សង្គមជាតិ។
ប្រារព្វមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ.១៩៧៨.២ធ្នូ.២០១៦)។រណសិរ្ស ថ្ងៃ២ធ្នូ គឺជាប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករាទើបមានអ្វីៗដូចថ្ងៃនេះ។
ថ្ងៃ២ឆ្នូជា ថ្ងៃបង្កើតកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដីនិងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា។
រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាអោយរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុលពតប៉ុណ្តោះទេ។ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍ មាតុភូមិអោយមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេស។
រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ១៩៧៨ បច្ចុប្បន្នត្រូវបានដូរឈ្មោះមកជា «រណៈសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនបដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុង ភូមិជើងក្លូ ឃុំ២ធ្នូ ខេត្តក្រចេះ ដើម្បីរួមជាមួយប្រជាជនផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតទទួលជ័យជំនះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបានមកវិញនូវសិទ្ធសេរីភាព និងមានឳកាសស្តារឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធ របស់មាតុភូមិកម្ពុជា។
ប្រជាជនកម្ពុជាសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ជ័យជំនះថ្ងៃ៧មករានោះទេ យើងក៍គ្មានអ្វីៗដូចថ្ងៃនេះដែរ«នេះគឺជាសច្ចៈធម៌នៃប្រវត្តិសាស្ត្រ»។ ក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរអោយមោទនៈ។