MENU
|
រាជធានីភ្នំពេញ៖ ខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា ត្រូវបានសង្កេតឃើញថាមានការប្រារព្ធពិធីនៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានស្ថាប័នរដ្ឋ និង អង្កកាសង្គមរស៊ីវិលជាច្រើន នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨។
ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ បង្ហាញឲ្យឃើញពីសារៈសំខាន់យ៉ាងខ្លាំងនៃការធ្វើឲ្យប្រសើរឡើងនៃសុវត្ថិភាព និងសុខភាពសម្រាប់កម្មករវ័យក្មេង ។ ជាពិសេសប្រយុទ្ធប្រឆាំងនឹងការងារប្រកបដោយគ្រោះថ្នាក់ និងលុបបំបាត់រាល់ទម្រង់ទាំងអស់នៃពលកម្មកុមារ។
កុមារត្រូវការចាំបាច់នូវកាអភិវឌ្ឍន៏ផ្នែករាងកាយ បញ្ញា ស្មារតី និងការសិក្សាអប់រំរៀនសូត្រ។ ដូចនេះកុមារត្រូវការថែទាំ ការជួយទំនុកបម្រុងពីគ្រួសារ និងសង្គម ជាពិសេសការលើកកម្ពស់កិច្ចការពារកុមារ ដោយឲ្យកុមារបានសិក្សាអប់រំ ដើម្បីអភិវឌ្ឍន៏សមត្ថភាព ដែលអាចកសាងគ្រួសារប្រកបដោយសុភមង្គល រស់នៅដោយសេចក្ដីថ្លៃថ្នូរ និងជាធនធានសម្រាប់អភិវឌ្ឍន៍ប្រទេស។
ទោះបីយ៉ាងណាការការពារសិទ្ធិកុមារត្រូវបានលើកឡើងពីភាគីពាក់ព័ន្ធរួមមានរដ្ឋាភិបាល គ្រួសារ សាលារៀន អាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលនានាក្តីការរំលោភបំពានលើរាងកាយ ពលកម្មនិងសិទ្ធិកុមារនៅតែមានកើតឡើងនៅកម្ពុជា។កុមារមួយចំនួនមិនបានទទួលការអប់រំដោយសារកត្តាជីវភាពគ្រួសារ ហើយខ្លះទៀតបានប៉ះពាលគ្រឿងញៀននិងចាកចេញពីគ្រួសារទាំងវ័យកំពុងសិក្សានិងខ្វះការទទួលខុសត្រូវពីសង្គម។
ជាក់ស្តែងកុមារាចំនួន៩នាក់ត្រូវបាននគរបាលប្រមូលពីតាមចិញ្ចើមផ្លូវក្នុងក្រុងប់ោយប៉ែតបន្ទាយមានជ័យកាលពីយប់ថ្ងៃទី៣០ខែឧសភារយៈពេលថ្ងៃមុនពេលប្រារព្វទិវាកុមារអន្តរជាតិ។កុមារទាំងនោះមានអាយុប្រមាណពី១១ដល់១៦ឆ្នាំ សង្ស័យនាំគ្នាប្រមូលផ្តុំប្រើគ្រឿងញៀន(កាវហិត)។
ក្មេងស្រីរងគ្រោះម្នាក់ទៀតឈ្មោះជា ស្រីនូ ហៅស្រីពី អាយុ១៦ឆ្នាំ នាងត្រូវបានអាជ្ញាធររំដោះចេញពីផ្ទះលក់សម្លៀកបំពាក់មួយនៅក្នុងខណ្ឌពោធិ៍សែនជ័យបន្ទាប់ពីសាក្សីបានឃើញសកម្មរំលោភលើសិទ្ធិរប់នាងពីសំណាក់ចៅកែឈ្មោះ ម៉េង រ័ត្នពិសី ហៅ សុភា អាយុ៣៣ឆ្នាំបានធ្វើទារុណកម្មលើរូបនាងរយៈពេល៤ឆ្នាំ។
កុមារីរងគ្រោះវ័យ១៦ឆ្នាំរូបនេះដោយសារតែបញ្ហាជីវភាពគ្រួសារនាងបានសម្រេចចិត្តផ្សងព្រេងមកដល់ភ្នំពេញតាំងពីអាយុ១២ឆ្នាំប្រកបរបរជាក្មេងបម្រើតាមផ្ទះ។នាងរងទុក្ខបុកម្នេញពីចៅកែចិត្តខ្មៅវាយដំលើរាងកាយនិងបំពានសិទ្ធិគ្រប់យ៉ាង។ក្រោយពេលរំដោះចេញពីហាងលក់សម្លៀកបំពាក់នាងត្រូវបាននាំទៅកាន់មន្ទីរពេទ្យពិនិត្យសុខភាព ដែលរាងកាយមានសភាពស្លុតៗដូចមិនមានសតិគ្រប់។ក្រៅពីនេះគេបានសង្កេតឃើញកុមារជាច្រើនទៀតកំពុងសម្ងំលាក់ខ្លួននៅតាមកន្លែងលាងរថយន្ត ហាងលក់ដូរនិងអាហារដ្ឋាននានាក្នុងរាជធានីទាំងមិនបានចូលសាលានិងធ្វើការងារដូចមនុស្សពេញវ័យដោយមិនបានដំណោះស្រាយពីភាគីពាក់ព័ន្ធនៅឡើយ។
ក្នុងបេសកម្ម និង ក្នុងក្របខណ្ឌ័របស់ខ្លួន សារព័ត៏មានសម្លេងសហគមន៌ខ្មែរ ប្តេជ្ញាគោរព និងអនុវត្តន៌តាមច្បាប់ជាតិនិងអរ្តរជាតិជាមួយការផ្សាព្វផ្សាយដើម្បីលើកកំពស់ការគោរពសិទ្ធិកុមារជាពិសេសសិទ្ធិទទួលបាននូវកិច្ចគាំពារតទល់នឹងរាល់ទំរង់នៃអំពើហិង្សាក្នុងគោលបំណងដើម្បីទប់ស្កាត់និងារពារកុមារអោយរួចផុតពីការរំលោភបំពាននិងការគំរាមគំហែងគ្រប់រូបភាព៕