MENU
|
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី នៅក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរ ជាតិលើកទី ៣៤ » រៀបចំដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានាលើគ្រប់វិស័យពិការភាពនៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេច ហ៊ុន សែន បានថ្លែងថាជនពិបាកជាជនដែលងាយរងគ្រោះជាងគេ។គោលនយោបាយរបស់រាជរដ្ឋាភិបាលជាក់ស្តែងការបង្កើនក្នុងជម្រើសរើសជនពិការឲ្យចូលធ្វើការងារ។រដ្ឋាភិបាលផ្តល់ដីជនពិការនៅខេត្តកំពត ខេត្តសៀមរាបជាដើម។សិស្សពិការ២២,១៣៣បានកំពុងរៀននៅតាមសាលារៀនដោយមិនមានការរើសអើង។
សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថាសិស្សពិកាត្រូវបានយកចិត្តទុកដាក់អាគារជាង៨០០០ខ្នងត្រូវបានសង់ជម្រាលសម្រាកសិស្សពិការផងដែរ។សិស្សពិការត្រូវបានឲ្យចូលរួមក្នុងការប្រតួតកីឡាជាតិនិងអន្តរជាតិបានទទួលមេដាយមកឲ្យកម្ពុជាដូចកីឡាករដទៃ។ជនពិការត្រូវបានផ្តល់សិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោតនិងឈ្នោះឲ្យគេបោះឆ្នោតឲ្យខ្លួន។
សម្តេចតេជោបានថ្លែងថាមានគ្រឹះស្ថានមួយចំនួននៅមិនទាន់បានរៀបចំត្រឹមត្រូវសម្រាប់ធ្វើជាជម្រាលក្នុងការឲ្យជនពិការ។ ទិវាជនពិការកម្ពុជាលើកទី១៨និងទិវាជនពិការអន្តរជាតិលើកទី៣៤ ក្រោមប្រធានបទ«ផ្តល់អាទិភាពនិងសិទ្ធិអំណាចដល់ជនពិការលើគ្រប់វិស័យដើម្បីសង្គមមយយគ្មានពិការភាព» ត្រូវបានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ប្រារព្ធយ៉ាងឧឡារិក ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី៦ខែធ្នូនេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានណែនាំ ដោយការគិតគូរពីសុខទុក្ខជនពិការ ឱ្យរៀបចំប្រព័ន្ធចេញ ចូលសាធារណៈសម្រាប់ជនពិការ នៅតាមក្រសួងស្ថាប័ន និងអាជ្ញាធរ គ្រប់ជាន់ថ្នាក់។ជាងនេះ ត្រូវចាត់អាទិភាពដាក់បញ្ជូលការងារពិការភាព ទៅក្នុងផែនការសកម្មភាពរបស់ខ្លួន បន្តជំរុញ និងយកចិត្តទុកដាក់គិតគូផលប្រយោជន៍ និងការលើកតម្កើងជីវភាព គ្រួសារជនពិការឱ្យសមរម្យ ស្របតាមសេដ្ឋកិច្ចជាតិ ។
សម្តេចតេជោរដ្ឋាភិបាលបានលើកទឹកចិត្តដល់ជនពិការឱ្យប្រកបមុខរបរអាជីវកម្ម សិប្បកម្ម តាមរយៈការបន្ថយពន្ធដារ គ្រប់ស្ថាប័នរដ្ឋត្រូវលើកទឹកចិត្តផ្តល់តួនាទី ឱ្យសិទ្ធិចូលបំរើការងារដោយគ្មានការរើសអើង ហើតក៏ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែក ឯកជន ដូចជារផងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ។គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៃការយកចិត្តទុកដាក់ ជាពិសេសសត្រូវបកប្រែជាភាសារសញ្ញា និងអក្សររត់ នៅតាមស្ថានីយ៍ទូរទស្សន៍ដើម្បីទទួលបានព័ត៌មាន។
ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា តាមរយៈការខិតខម ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានការងារជាច្រើនលើវិស័យពិការភាព មានដូចជា ការបង្ការទប់ស្កាត់ ពិការភាព និងជនពិការដោយសារមីន ជម្ងឺស្វិតដៃជើងលុបបំបាត់តាំងពីឆ្នាំ១៩៩៨ ។ឆ្នាំ២០១៦មានជនពិការសរុបចំនួន២.៥៧៦នាក់ ក្នុងនោះមាន៣៥០នាក់ចូលបំរើការងារក្នុងស្ថាប័នរដ្ឋ និងឯកជនចំនួន ២០៧២នាក់ ។ ឆ្នាំ២០១៦នជដែរ ជនពិការចំនួន២១.៥៥៤នាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្ម កាយសម្បទារដោយឥតគិតថ្លៃ ។ មកទល់ឆ្នាំ២០១៦នេះ ក្រុមប្រឹក្សាសកម្មភាព ជនពិការ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ បណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបង្កើតមុខរបរដល់ជនពិការបាន១ម៉ឺន ៧ពាន់ ១២៣ នាក់ ,សង់ផ្ទះជូនអតីតយុទ្ធជន បានចំនួន២.៩៦៥ខ្នង ។