MENU
តុលាការជំនុំជម្រះក្តីក្រុមរណសិរ្សរំដោះជាតិខ្មែរចំនួន១១រូប ប្រកាសសាលក្រមនៅថ្ងៃទី១១វិច្ឆិកា
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី៣១ តុលា ២០១៦, ១៧:២០ | ៤៧២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦បានធ្វើការជំនុំជម្រះសំណុំរឿងជនជាប់ចោទឈ្មោះសម សេរី ជាប្រធានរណសិរ្សរំដោះជាតិខ្មែរ ជាប់ចោទពីបទផ្តើមគំនិតក្នុងអំពើគំនិតក្បត់ និងសមាជិក១០នាក់ជាប់ពាក់ព័ន្ធនឹងករណីចែកចាយសេចក្តីអំពាវនាវរបស់រណសិរ្សរំដោះជាតិខ្មែរ លិខិតអញ្ជើញចូលរួមធ្វើបាតុកម្មប្រឆាំងនឹងវៀតណាម និងការចែក ចាយមួកស្លឹកត្នោតដែលមានស្លាក«រណសិរ្សរំដោះជាតិខ្មែរ» នៅក្នុងរាជធានីភ្នំពេញ ។

ក្នុងពេលសវនាការនេះដែរជនជាប់ចោទទាំង១០និយាយថាពួកគាត់គ្រោអនឹងរៀបចំដាក់ប្តឹង លោកសម រង្សី និងលោកសម សេរី ទាមទារសំណងជម្ងឺចិត្ត ១លានដុល្លារ។ដោយសារតែពួកគាត់បានចាញ់បោកជនទាំងពីរនាក់នេះ។

ជនជាប់ចោទទាំង១០នាក់ទៀត ជាបក្សពួកនិងជាសមាជិកកំពុងជាប់ឃុំខ្លួនមាន១ឈ្មោះ ឈុន ណាគង់ អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន ២.ឈ្មោះ លីវ យី អាយុ២៩ឆ្នាំ មុខរបរកសិករ ៣.ឈ្មោះ ឈុន ឆាត អាយុ២៩ឆ្នាំ មុខ របរកម្មករនៅប្រទេសថៃ ៤.ឈ្មោះ ច្រាញ់ ម៉ុច អាយុ២៤ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ ផ្នែករដ្ឋបាល ។

៥.ឈ្មោះ ឡាត់ លីហេង អាយុ២២ឆ្នាំ មុខរបរកសិករ ៦.ឈ្មោះ ឆាយ វ៉ិច អាយុ៤០ឆ្នាំ មុខរបរគ្រូបង្រៀន ៧.ឈ្មោះ ឈឹម ស្ម័គ្រ អាយុ៥៧ឆ្នាំ មុខរបរកសិករ ៨.ឈ្មោះ ចាន់ រ៉ា អាយុ២៣ឆ្នាំ មុខរបរកសិករ ៩.ឈ្មោះ អាន ចាន់ អាយុ៣៥ឆ្នាំ មុខរបរកសិករ និង១០.ឈ្មោះ ចាន់ ស្នា  អាយុ២៧ឆ្នាំ មុខរបរកសិករ អ្នកទាំង១០ ត្រូវជាប់ចោទពីបទ រួមគំនិតក្បត់ តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។

ក្នុងពេលសវនាការ ជនជាប់ចោទទាំង១០រូប បានលើកឡើងថា ប្រសិនតុលាការ រួមនិងមេធាវីថ្មីអាចជួយពួកគេបានចេញពីពន្ធនាគារ ពួកគេនិងចូលរួមបម្រើប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ជនជាប់ចោទទាំង១០នាក់បានលើកឡើងបន្តថា ពួកគេបានយល់ច្រឡំនិងចាញ់បោកពីសំណាក់អ្នកនយោបាយមួយចំនួន ហើយស្តាយក្រោយចំពោះទង្វើរបស់ពួកគេនាពេលកន្លងមក។

ក្រោយបញ្ចប់ការសាកសួរលើជនជាប់ចោទរួច លោកវង្ស ប៊ុនវិសុទ្ធ បានធ្វើសេចក្ដីសន្និដ្ឋានប្តឹងសុំតម្កល់បទចោទផ្តើមគំនិតក្នុងអំពើគំនិតក្បត់លើលោកសម សេរី និងបទ រួមគំនិតក្បត់ លើ ជនជាប់ចោទទាំង១០ខាងលើ ទុកជាបានការដដែល និងស្នើឲ្យតុលាការផ្តន្ទាទោសទៅតាមច្បាប់។

សូមបញ្ជាក់ថា សមាជិករណសិរ្សរំដោះជាតិខ្មែរ ដែលបានបង្កើត និងដឹកនាំដោយឈ្មោះ សម សេរី ជាប្រធានកំពុងរត់គេចខ្លួននៅក្រៅប្រទេសហើយក៏ត្រូវសមត្ថកិច្ចប្រកាសឃាត់ខ្លួនផងដែរ។ចំណែកឯជនជាប់ចោទទាំង១០នាក់ ដែលកំពុងជាប់ឃុំ ពួកគេត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ក្នុងរាជធានីភ្នំពេញ។ ក្រោយការឃាត់ខ្លួននគរបាលរឹបអូសបានវត្ថុតាងជាក់ស្តែងមានដូចជា សេចក្តីអំពាវនាវឲ្យចូលរួមធ្វើបាតុកម្ម លិខិតអញ្ជើញ នៃអង្គភាពរបស់រណសិរ្សរំដោះជាតិខ្មែរ និងមួកសម្រាប់ពាក់ធ្វើបាតុកម្មមួយចំនួន៕                               

Tags:
  • តុលាការ
  • រណសិរ្ស
  • សាលក្រម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥