MENU
|
ខេត្តបន្ទាយមានជ័យ៖ ក្បួនជិះកង់និងម៉ូតូចំនួន៤.០០០គ្រឿងក្នុងពិធីអបអរសាទរបុណ្យឯករាជ្យជាតិលើកទី៦៣ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៦នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោកលី សារីអភិបាលរងខេត្តបន្ទាយមានជ័យបានអោយដឹងថា អបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៣ខេត្តបន្ទាយមានជ័យបានរៀបចំជិះកង់និងម៉ូតូចំនួន៤.០០០គ្រឿងដើម្បីប្រមូល មូលនិធិរកថវិការជួយមន្ទីពេទ្យគន្ទបុប្ផាខេត្តសៀមរាប(ជួយដល់កុមារកម្ពុជា)។ហើយខេត្តបន្ទាយមានជ័យបានធ្វើឡើងរយះពេល២ទៅ៣ឆ្នាំជាប់គ្នាមកហើយប្រមូល មូលនិធិជួយជួយដល់កុមារ។
លោកបានបញ្ជាក់ថា៖ក្បួនជិះកង់និងម៉ូតូដែលបានធ្វើដំណើរជុំវិញទីប្រជុំជនក្នុងក្រុងសិរីសោភ័ណហើយចូលវេទិការសួនមានជ័យ ដើម្បីរៀបចំធ្វើកម្មវិធីជួបសំណេះសំណាល់ជាមួយក្រុមជិះកង់និងជិះម៉ូតូដែលមានក្នុងខេត្តបន្ទាយមានជ័យរួមជាមួយខេត្តសៀមរាបក្រុមម៉ូតូជាការបង្ហាញនូវការសាមគ្គីភាពរបស់យុវជនគ្រប់ស្រទាបសិក្សានុសិស្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីអង្គភាពនានា វិស័យឯកជនក្នុងខេត្ត និងមហាជនមកពីគ្រប់ទឹសទីដើម្បីរួមគ្នាប្រារពទិវា។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖គោលបំណងរៀបចំកម្មវិធីជិះកង់និងម៉ូតូអបអរសារទរបុណ្យឯករាជជាតិលើកទី៦៣ខេត្តបន្ទាយមានជ័យបានប្រមូល មូលនិធិរកថវិការជួយមន្ទីពេទ្យគន្ទបុប្ផាក្នុងគោលបំណងជួយដល់កុមារទូរទាំងប្រទេសកម្ពុជា។បង្ហាញអោយបរទេសស្គាល់កម្ពុជាកាន់តែច្បាស់និងបញ្ជាក់ថា៖ព្រះរាជាណាចក្រកម្ពុជាមានបូរណៈភាពទឹកដីច្បាស់លាស់និង។
លោកបានបញ្ជាក់ថា៖កម្មវិធីជិះកង់និងម៉ូតូនេះដើម្បីផ្សពផ្សាយដល់បងប្អូនប្រជាពលរដ្ឋអោយបានដឹងពីច្បាប់ចរាចរណ៍ជើងគោកដើម្បីកាត់បន្ថោយគ្រោះថ្នាក់ និងចូលរួមណែនាំអោយកាត់បន្ថោយការប៉ះពាល់នៃបរិស្ថាន និងចូលរួមលុបបំបាត់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀនតាមពាក្យស្លោកសមាគមនគ្មានគ្រឿងញៀន។
ក្នុងឱកាសនោះដែលអភិបាលខេត្តបានប្រគល់ជូនម៉ូតូទ្រីមសេរីឆ្នាំ២០១៧ចំនួន១គ្រឿងនិងកង់១គ្រឿងដល់យុវជនឆ្នើម៕