MENU
|
ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងគួរអោយរន្ទត់ ខណះដែលយុវជនម្នាក់បើករថយន្តដឹកទឺកសុទ្ធបើកក្នុងគោលបំណងបុកអោយស្លាប់ បណ្តាលអោយបុរសចំណាស់ម្នាក់ដាច់សាច់ភ្លៅរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល នៅនិងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវរលាម៉ោង២១និង០៥នាទី ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ០២ ស្ថិតក្នុងភូមិព្រែកហូរលិចមួយ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
បើតាមនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានអោយដឹងថា ជនបង្ករមានឈ្មោះនាគ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសំណាក់សង្កែរ សង្កាត់ព្រែកកំពឹស ខណ្ឌ័ដង្កោរ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះទាំងពីមិនទាន់ស្គាល់អត្តសញ្ញាណ្ណទេ។
នគរបាលចរាចរណ៍ក្រុងតាខ្មៅ បានអោយដឹងទៀតថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងដឹកទឹកសុទ្ធ ពាក់ស្លាកលេខភ្នំពេញ 2i.1992 បើកបរក្នុងល្បឿនលឿនដោយឈ្មោះនាគ សំណាង មានជាតិស្រវឹងជោគជាំ ក្នុងទិសដៅពីជើងមកត្បូង លុះដល់ចំណុចកើតហេតុបានបើកបុកម៉ូតូមួយគ្រឿងម៉ាក សូគុណ ពាក់ស្លាកលេខលេខ កណ្តាល1k.7909 ក្នុងទិសដៅស្របគ្នាពីជើងមកត្បូង បានបុកចំពីក្រោយម៉ូតូម៉ាទំហឹង អូសជិត៥០ម៉ែត្រ បណ្តាលអោយបុរសចំណាស់ម្នាក់ដាច់សាចភ្លៅរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។ ភ្លាមៗនោះដែរត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការនគរបាលខេត្តកណ្តាលដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯវត្ថុតាងមានរថយន្ត និងម៉ូតូកម្លាំងជំនាញចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕