កណ្តាល៖ នាវេលាម៉ោងប្រមាណ ៥ និង០០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មនាឧប្បត្តិហេតុ រថភ្លើងមួយខ្សែវែង របស់ក្រុមហ៊ុន Royal Railway ដឹកទំនិញចេញដំណើពី កំពង់សោមមកភ្នំពេញ បើកលេឿនចាប់ហ្វ្រាំងខ្លាំងពេក ខ្ជាក់ទូរផ្ទុកទំនិញចំនួន៧ទូ ( គ្មានទំនិញ ) ចេញមករថភ្លើងជ្រុះចូលពាសពេញវាលស្រែ តែសំណាងល្អមិនបណ្តាលអោយមានមនុស្សរងរបួស ។
ហេតុការណ៍ខាងលើេនេះ កើតឡើងនៅចំណុចភូមិអង្គខ្លើរឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ឧត្តមសេនីយ៍ទោអ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល អោយដឹងថា រថភ្លើងខាងលើដឹកទូផ្ទុកអីវ៉ាន់ជាច្រើន ខណះដែលទូមួយចំនួននៅផ្នែកខាងក្រោយ នៃរថភ្លើងពុំមានផ្ទុកទំនិញអ្វីទាំងអស់ ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ រថយន្តបានចាប់ហ្វ្រាំងបន្ថយល្បេឿន ប៉ុន្តែដោយសារជាន់ហ្វ្រាំងបញ្ឈប់ល្បេឿនជ្រុលពេក បណ្តាលអោយទូចំនួន៧ នៅផ្នែកខាងក្រោយត្រូវជ្រុះធ្លាក់ចូលវាលស្រែ និងធ្លាក់កិនលើផ្លូវរថភ្លើងបណ្តាលអោយខូចខាតមួយបំណែកតូចផងដែរ ។
យ៉ាងណាមិញ ខណះពេលនេះ ក្រុមជំនាញ រួមទាំងតំណាងក្រុមកំពុងធ្វើការជួសជុលផ្លូវខាងលើអោយដូចដើមវិញ ។ ដោយឡែកទូដែលធ្លាក់ក្រុមហ៊ុន ក៏នឹងកំពុងនាំគ្នាស្ទូចដាក់រថភ្លើងទៅវិញផងដែរ ក្រោយការជួសជុលផ្លូវរួច ៕