ព្រះសីហនុ : បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងបន្ទាប់ពីរូបខ្លួនជិះម៉ូតូមួយគ្រឿងហុងដាឌ្រ៊ីម ក្នុងល្បេឿនធម្មតា ហើយត្រូវរថយន្តមិនចាំម៉ាកមួយគ្រេឿងបើកក្នុងទិសដៅបញ្ច្រាសផ្លូវគ្នា ជ្រុលបុកពេញទំហឹង ហើយរថយន្តបង្កព្យាយាមបើករត់គេចបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង វេលាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចហួសផ្សារឃ្លាំងលើប្រហែល100ម៉ែត្រ ស្ថិតនៅសង្កាត់លេខ1 ក្រុងនិងខេត្តព្រះសីហនុ ថ្ងៃទី15 ខែមករា ឆ្នាំ2017 ។
សូមបញ្ជាក់ថា សពជនរងគ្រោះមិនត្រូវទាន់វានស្គាល់អត្តសណ្ណាណនៅឡើយទេ ហើយក៏ពុំទាន់មានសាច់ញាតិមកទទួលយកផងដែរ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុអោយដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រេឿងម៉ាក ហុងដាឌ្រ៊ីមសេ១២៥ ស៊េរីឆ្នាំ២០០៦ តែម្នាក់ឯងតាមបណ្តោយផ្លូវកើតហេតុខាងលើ ។ លុះមកចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រេឿងបានបើកមកបុកចំពីមុខម៉ូតូបុរសរងគ្រោះពេញទំហឹង បណ្តាលអោយជនរងគ្រោះដួលបោកក្បាលផ្ទប់ទៅហ្នឹងថ្នល់ស្លាប់ភ្លាមៗមួយរំពេច ដោយឡែករថយន្តបង្កព្យាយាមបើករត់គេចបាត់ស្រមោល ៕
បុរសម្នាក់ត្រូវបានឡានបុកស្លាប់ភ្លាមៗនៅនឹងកន្លែង នៅមុននេះបន្តិច ក្រោយកើតហេតុរថយន្តបង្កក៏បានរត់គេចខ្លួនបាត់ទៅ ទីតាំងកើតហេតុនៅហួសផ្សារឃ្លាំងលើប្រហែល100ម៉ែត្រ ស្ថិតនៅសង្កាត់លេខ1 ក្រុងនិងខេត្តព្រះសីហនុ ថ្ងៃទី15 ខែមករា ឆ្នាំ2017 ។ គួរបញ្ជាក់ផងដែរថា ជនរងគ្រោះ(សាកសព) មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ៕