MENU
|
ខេត្តកណ្តាល៖ បន្ទាប់ពីឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ជាង៣ខែពីរបទ ឃាតកម្មគិតទុកជាមុន និងពីបទ សមគំនិតក្នុងអំពើរឃាតកម្មគិតទុកជាមុន ជនជាប់ចោទ២នាក់ប្តី ប្រពន្ធត្រូវបាននាំខ្លួនមកកាន់សាលាដំបូងខេត្តកណ្តាលនៅព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០១៦ដើម្បីបើកសវនាការកាត់ទោស។
មន្ត្រីអនុរក្សពន្ធនាគារខេត្តកណ្តាលបានអោយដឹងថា ជនជាប់ចោទពីរនាក់ប្តីប្រពន្ធត្រូវបាននាំមកកាត់ទោសនេះគឺឈ្មោះខេម ខេង(ប្តី) អាយុ២៩ឆ្នាំ និងប្រពន្ធឈ្មោះចាប សុខជឿនអាយុ២៦ឆ្នាំ។
សវនាការប្រព្រិត្តឡើងមានចៅក្រម៣រូបគឺលោកទី សំណាង លោកអ៊ី សុវណ្ណនិងកញ្ញាអ៊ីម៉ាណូការ ឯតំណាងអយ្យការលោកសំម ឫទ្ធីវាសនា។ ក្រោយពីបានដេញដោលចោទសួរនិងស្តាប់ចំលើយសារភាពរបស់ជនជាប់ចោទអស់រយះជិត៣ម៉ោង អង្គសវនាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទទាំងពីរនាក់គឺឈ្មោះ ខេម ខេង(ប្តី) ជាប់គុក៣០ឆ្នាំ បទឃាតកម្មគិតទុកជាមុន និងប្រពន្ធជាប់គុក២០ឆ្នាំបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុនដែលបានប្រព្រិត្តឡើងនៅភូមិតានូ ឃុំស្អាង ភ្នុំស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៦។
សូមរំលឹកថាកាលពីថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៦លោក គឹម ម៉េងចៅក្រមសុើបសួរសាលាដំបូងខេត្តកណ្យាលបានសម្រេចធ្វើការឃុំខ្លួនប្តីប្រពន្ធដែលត្រូវនគរបាលស្រុកស្អាងចាប់ខ្លួនពាក់ពន្ធ័ការសម្លាប់មនុស្សច្រកបាវនៅថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៦ពីបទឃាតកម្មគិតទុកជាមុន។ ជនជាប់ចោទពីនាក់ប្តីប្រពន្ធនិះគឺឈ្មោះចាបសុខជឿនអាយុ២៦(ប្រពន្ធ)ចោទប្រកាន់ពីបទផ្សំគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុនបទល្មើសព្រហ្មទណ្ឌ៍ដែលមានចែងអោយផ្តន្ទាទោសបញ្ញត្តិមាត្រា២៩និងមាត្រា២០០។ ចំណែកឈ្មោះខេមខេងអាយុ២៩ឆ្នាំ(ប្តី)ចោទប្រកាន់បទឃាតកម្មគិតទុកជាមុនបញ្ញាត្តិមាត្រា២០០នៃក្រមព្រហ្មទណ្ឌ័។
សូមបញ្ជាក់នគរបាលស្រុកស្អាងកាលពីថ្ង៊ទី០៣ខែកក្កដាឆ្នាំ២០១៦បានបំបែកសំណុំរឿងឃាតកម្មបិតមុខដែលសាកសពត្រូវបានគេច្រកបាវទំលាក់ទឹកត្រពាំងក្នុងភូមិតានូឃុំស្អាងភ្នុំស្រុកស្អាងខេត្តកណ្តាល ដោយស្គាល់អត្តសញ្ញាណជនរងគ្រោះនិងកំណត់បានមុខសញ្ញាឈានដល់ការឃាត់ខ្លូនមនុស្សពីនាក់ (ប្តីប្រពន្ធ)ឆ្លើយ សារភាពខ្លួនបានប្រព្រិត្តអំពើមនុស្សឃាតនោះព្រោះ តែសងសឹកនិងការលួចមានស្នេហាត្រី កោណ។
លោកវរសេនីយ៍សេង សុជាតិអធិការនគរបាលស្រុស្អាងបានអោយដឹងថាជនរងគ្រោះ ឈ្មោះ លៃ លីន ភេទប្រុស អាយុ២៧ឆ្នាំជន ជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត ភូមិតានូ ឃំុស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល អាសយដ្ឋាន នឹងស្នាក់នៅបច្ចុប្បន្ន ភូមិតានូ ឃំុស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។សាក សពជនរងគ្រោះ ច្រកក្នុង ថង់ការ៉ុងពណ៌ខៀវ ចងខ្សែលួស និងមានស្លាកស្នាមចំនួន៥កន្លែង ១.ស្នាមមុត ត្រចៀកខាងឆ្វេង, ២.ស្នាមមុត នៅចុងចិញ្ចើមខាងស្ដាំ , ៣.ស្នាមមុត ចំហៀងខាងឆ្វេង លើចង្កេះ, ៤.ស្នាមមុត ក្រោយចំ ទទូលក្បាលផ្នែកខាង ក្រោយ, ៥.ក្បាលសព មានច្រកថង់ខ្មៅ នៅនឹងក មានរឹតកៅស៊ូ(កៅស៊ូយឺត រិតកង់)។
លោកអធិការបញ្ជាក់ថាលទ្ធផលស្រាវជ្រាវសើុបអង្កេតរយៈពេល១៩ម៉ោងកន្លះក្រោយរកឃើញសាកសពនៅថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៦ កំលាំងជុំនាញបំបែកបានសំណុំរឿងឃាតកម្មមួយនេះ។ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង០៩ព្រឹកកម្លាំងជំនាញកំណត់បានមុខសញ្ញាជនសង្ស័យចំនួន០២នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធរឿងឃាតកម្មនេះគឺ១.ឈ្មោះ ខេម ខេង ភេទប្រុសអាយុ ២៩ឆ្នាំជនជាតិខ្មែរ (ប្ដី), ២.ឈ្មោះចាប សុខជឿន អាយុ ២៦ឆ្នាំជនជាតិខ្មែរ(ប្រពន្ធ) អ្នកទាំង០២ មានទីលំនៅភូមិឃុំកើតហេតុ ។
ជនសង្ស័យ័ទាំងពីរនាក់ ប្ដី ប្រពន្ធ បានឆ្លើយសារភាពគឺ ឈ្មោះ ខេម ខេង (ប្ដី)សារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ លៃ លីន ពិតប្រាកដមែន ដោយមូលហេតុ ឈ្មោះ លៃ លីន លបលួចទាក់ទងស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយខ្លួនក៏តាមទាន់ ពេលអ្នកទាំង០២ អោបថើបគ្នា ហើយបានសួរដេញដោល ប្រពន្ធសារភាពថា ខ្លួនចាញ់បោកការលួងលោម របស់គេ(ជនរងគ្រោះ) ។ បន្ទាប់មកឈ្មោះ ខេម ខេង បានប្រាប់ប្រពន្ធឲ្យខលហៅ តាមទូរស័ព្ទទៅឈ្មោះលៃ លីន មកដើម្បីសម្លាប់ ។ថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៦ វេលាម៉ោង ២១យប់ ខ្លួនបានឲ្យប្រពន្ធ ខលណាត់ហៅ ឈ្មោះ លៃ លីន មកជួបនៅផ្ទះ ហើយខ្លួនបានរៀបចំ ចរន្តអគ្គិសនីដើម្បីត្រៀមឆក់ ពេលឈ្មោះ លៃ លីន មកដល់ផ្ទះខ្លួន ក៏យកប្រដាប់ឆក់ នោះឆក់ទៅលើ ឈ្មោះ លៃ លីន បណ្ដាល ឲ្យ សន្លប់ហើយ ក៏យកត្បូងចបវាយលើក្បាលបន្ថែមទៀត បន្ទាប់មក ក៏យកថង់ផ្លាស្ទីច ច្រកក្បាល យកកៅស៊ូ រិតកង់ រិតកបន្ថែមកុំឲ្យចេញ ឈាម និងយកការ៉ុង មានថង់ផ្លាស្ទីចខាងក្នុងច្រកសាកសពរួចហើយ សែង០២នាក់ ប្ដី ប្រពន្ធ យកមកទម្លាក់ចោល នៅត្រពាំងតាណែមដែលមានចម្ងាយប្រហែល២០០ម៉ែត្រពីផ្ទះ រួចហើយងូតទឹកចូលដេកធម្មតា ។
ចំណែកឈ្មោះ ចាប សុខជឿន អាយុ២៥ឆ្នាំ ជាប្រពន្ធ បានសារភាពថាខ្លួនបានទាក់ទងមានស្នេហា លួចលាក់ ជាមួយ ឈ្មោះ លៃ លីន តាំងពីក្នុងខែមេសា ឆ្នាំ២០១៦មកម្លេះ ហើយបានដេកជាមួយគ្នាចំនួន០២ដងហើយលើកក្រោយក៏បែកការណ៍ ដឹងដល់ប្ដីសួរនាំនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ៤រសៀល ។ បន្ទាប់មកប្ដីបានឲ្យខ្លួន ខលទាក់ទងហៅឈ្មោះ លៃ លីន មកផ្ទះដោយប្រាប់ថាមកគេងជាមួយគ្នាទៀត ។ថ្ងៃទី២៣.មិថុនា ឆ្នាំ២០១៦ ម៉ោង ១៩.០០នាទី ឈ្មោះ លៃ លីន មកដល់ ប្ដីរបស់ខ្ញុំ គាត់ឈរក្បែរទ្វាររោងបាយចំណែកខ្លួនបានឡើងដេកលើគ្រែ គ្រលំភួយដេកភ្លាមនោះឭសូរសំឡេងបើក ទ្វារ និងសំឡេង ឈ្មោះលៃលីន ស្រែកថីៗ ក៏ស្ងាត់បាត់ទៅ ខ្លួនក៏ងើបឡើងបញ្ចាំងភ្លើងទូរស័ព្ទទៅ ឃើញឈ្មោះលៃ លីន ដេកនៅលើដី ចំណែកប្ដី របស់ខ្លួនកាន់ ចបកាប់នៅនឹងដៃ ហើយបានហៅខ្លួនយកបាវច្រកសព ហើយសែងពីនាក់ប្ដី យកសព ទៅបោះចោលនៅត្រពាំងតាណែម រួចក៍ងូតទឹកចូលដេក។
លោកអធិការបញ្ជាក់អោយដឹងថា ករណីឃាតកម្មនេះមានការគ្រោងរៀបចំ គិតទុកជាមុន ផ្ដើមចេញពីអំពើ ផិតក្បត់(ប្រពន្ធមានស្នេហាក្រៅផ្ទះជាមួយរងគ្រោះ) បង្កឲ្យមានគំនំុ សងសឹក ទើបរៀបចំគម្រោង ការសម្លាប់ដោយត្រៀមរៀបចំឧបករណ៍ ដើម្បីធ្វើសកម្មភាពសម្លាប់ ដើម្បីដោះស្រាយគំនំុនិងបញ្ចប់ស្នេហា ត្រីកោណ ៕