MENU
រថយន្តកូរូឡាបើកប្រដេញគ្នាជ្រុលបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន បុកដើមឈើក្រឡាប់ផ្ងាជើង
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី៣១ មករា ២០១៧, ០៩:៣០ | ៦០៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយសាររថយន្តម៉ាកកូរូឡាមួយគ្រឿងចេញពីផឹកសីុស្រវឹងបើកលឿនប្រដេញជាមួយរថយន្តមួយគ្រឿងទៀតហើយជ្រុលបុកម៉ូតូវីវ៉ាមួយគ្រឿងបណ្តាលអោយបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុយ៉ាងអានោចអាធ័ម ចំណែកស្ត្រីជិះពីក្រោយរងរបួសធ្ងន់ដោយឡែករថយន្តបង្កនៅមិនទាន់អស់ល្បឿនបន្តទៅបុកដើមឈើបាក់អស់មួយដើមនិងបន្តទៅបុកបង្គោលក្រឡាប់ផ្ងារជើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៣០ខែមករាឆ្នាំ២០១៧ នៅចំណុចមុខវិទ្យាល័យជាសីុមសាមគ្គី តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះដែលស្លាប់ឈ្មោះគឹម ម៉ារិន ភេទប្រុសអាយុ៦៣ឆ្នាំ មានស្រុកំណើតនៅសង្កាត់ស្ទងមានជ័យ ខណ្ឌមានជ័យ។ ចុះណែកអ្នករងរបួសនៅមិនទាន់ស្គាល់ឈ្មោះទេ។     

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតម៉ាកស៊ុយសាគីវីវ៉ា ពណ៍ ពាក់ពាក់ស្លាកលេខសេរីចាស់ បើកបរដោយបុរសម្នាក់និងស្ត្រីម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកកូរូឡា ពណ៍ខៀ ពាក់ស្លាកលេខភ្នំពេញ2H 1637 បើកបរដោយបុរសម្នាក់និងមនុស្សប្រុសស្រី៣នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនហើយបានវ៉ាជែងនិងរថយន្តមួយគ្រឿងទៀតបណ្តាលអោយជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូបោកក្បាលចេញខួស្លាប់ភ្លាមៗតែម្តងនិងម្នាក់ទៀតរងរបួសធ្ងន់។ ដោយឡែករថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនិងដើមឈើបាក់អស់មួយដើមហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លើដែលបាក់ខ្ទប់ជាមួយផ្ទះប្រជាពលរដ្ឋក្រឡាប់រថយន្តទើទៅមុខលែងរួច។ ចំណែកអ្នកនៅខាងក្នុងរថយន្តមិនមានរងរបួសនោះទេ។   

បើតាមការៀបរាប់ពីស្ត្រីម្នាក់រួមដំណើរក្នុងរថយន្តជាមួយបានប្រាប់ថា បៅមុនពេលកើតហេតុពួកគាត់បានផឹកសីុនៅក្នុងហាងមួយកន្លែង នៅផ្លូវលេខ២០០៤ ពេលផឹកចប់ទើបនគ្នាបើករថយន្តចេញហើយខណះមកដល់ចំណុចកើតហេតុបានវ៉ារថយន្តមួយគ្រឿងនៅខាងមុខទើបជ្រុលចង្កូតទៅបុកនិងម៉ូតូតែម្តង។ ចំណែកអ្នកបើកបរឈ្មោះវ៉ា  មុខរបលក់ទូរស័ព្ទ។ 

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យចំណែកសពត្រូវបានសមត្ថកិច្ចយកទៅទំនាក់ទំនងហៅក្រុុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែងម៉ូតូនិងរថយន្តរួមទាំងម្ចាស់រថយន្តសមត្ថកិច្ចបាននាំយកទៅការិយាល័យចរាចរណ៍រាជធានីរងចាំដោះស្រាយពេលក្រោយ។                                                   

Tags:
  • រថយន្ត
  • បុកម៉ូតូ
  • ស្លាប់
  • ក្រឡាប់ផ្ងាជើង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥