MENU
|
ខេត្តសៀមរាប៖ នៅលើកំណត់ផ្លូវជាតិលេខ៦៧ចាស់ ស្ថិតក្នុងភូមិបន្ទាយ ស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីចម្ងាយប្រហែល៣០០ម៉ែត្រ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកម៉ូតូ២គ្រឿងបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។
លោកអនុសេនីយ៍ឯក ជៀម រក្សា អធិការនគរបាលស្តីទីស្រុកបន្ទាយ ស្រីបានឲ្យដឹងថាករណីគ្រោះថ្នាក់ខាងលើនេះកើតឡើងនៅវេលាម៉ោង១៦:០០នាទីនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដែលបានបណ្ដាលឲ្យបុរស១ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។
លោកអធិការនគរបាលស្តីទីបានបញ្ជាក់បន្តថា ជនរងគ្រោះមានឈ្មោះ សាន ណាគ្រី ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិស្រះឈូក ឃុំត្រពាំងត្រី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ស្លាប់) និងម្នាក់ទៀតជាមន្ត្រីអជ្ញាធរអប្សារា មិនស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់)ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
ករណីនេះបណ្តាលមកពីរថយន្តបើកបរល្បឿនលឿនក្នុងស្ថានភាពផ្លូវអន្ទង់អាំង(រៀងជាអក្សរ N)បណ្ដាលឲ្យជ្រុលចង្កូតទៅបុកជនរងគ្រោះ ជិះម៉ូតូស្របទិសគ្នាទាំង០២នាក់បណ្ដាលឲ្យម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីកើតហេតុរថយន្តបន្តបើករត់គេចខ្លួនបានស្រមោល។
បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារឃើញហើយនៅខេត្តឧត្តរមានជ័យហើយពួកគាត់កំពុងធ្វើដំណើរមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីចំពោះរថយន្តបង្កកម្លាំងនគរបាលស្រុកបន្ទាយស្រីកំពុងធ្វើការស្រាវជ្រាវនិងចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់រីឯម៉ូតូរបស់ជនរងគ្រោះទាំង០២គ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី។