MENU
|
រាជធានីភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៩វិច្ឆិកានេះបានប្រារព្ធខួប៦៣ឆ្នាំដែលប្រទេសកម្ពុជាបានទទួលរាជ្យពីរបបអាណានិគមបារាំង។ពិធីនេះបានធ្វើឡើងក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រព្រះករុណាព្រះបរមនាថនោត្តមសីហមុនីនិងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើននាក់ទៀតអញ្ជើញចូលរួមនៅវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ។
សិស្សសាលាជាច្រើនាក់ មន្រ្តីរាជការ ទាហាន នគរបាលមកពីស្ថាប័ននានាបានចូលរួមអរបអរសាទខួបទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៦) ដែលបានប្រារព្ឋធ្វើនៅវិមានឯករាជ្យមុននេះបន្តិច។
សម្តេចតជោហ៊ុនសែនបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុសមតេចថា៖បើគ្មានការតស៊ូទាមទារឯករាជ្យពីព្រះបិតាអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ពីអាណានិគមបារាំងបានទេ កម្ពុជានឹងគ្មានឯករាជ្យឡើយ។ ប្រជារាស្រ្តទូទាំងប្រទេស សូមចងចាំ និងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចជាប្រវត្តិសាស្រ្តដែលព្រះមហាក្សត្រកម្ពុជាបានលះបង់ដើម្បីប្រទេសជាតិយើងទាំងមូល។
ប្រទេសកម្ពុជាត្រូវបានស្ថិតនៅក្រោមអាណានិគមនបារាំងប្រមាណ៩០ឆ្នាំ។ដើម្បីបានទទួលឯករាជ្យជាតិមានអ្នកស្នេហាជាតិជាច្រើននាក់បានធ្វើការតស៊ូក្រោមព្រះរាជបូនីកិច្ចរបស់សម្តេចព្រះនរោត្តមសីហនុព្រះបីតាឯករាជ្យជាតិ ព្រះបរមរតនកោដិ។ការទាមទារឯការាជ្យនេះត្រូវបានប្រទេសអាណានិគមនបារាំងបានប្រគល់ឯករាជ្យមកកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៥៣។ព្រះរាជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃទី៩ខែវិច្ឆិកាជាថ្ងៃបុណ្យឯករាជ្យជាតិនិងឈប់សម្រាប់ថ្នាក់ជាតិសម្រាប់មន្រ្តីរាជការកងកម្លាំងទាំងអស់។នៅតាមខេត្តក្រុងក៍មានការប្រារព្ធទិវាបុណ្យេឯករាជ្យនេះដែរដើម្បីអបអរសាទរខួប៦៣ឆ្នាំនៃការទាមទារឯករាជ្យជាតិ៕