MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តមកឹម សុខាប្រធានស្តីទីគណបក្សសង្រ្គោះជាតិនៅព្រឹកថ្ងៃទ១០ខែធ្នូឆ្នាំ២០១៦បានអញ្ជើញជាអធិបតីទីស្នាក់ការកណ្ដាល។ឯកឧត្តមកឹម សុខាបានថ្លែងទៅកាន់អ្នកចូលរាប់រយនាក់ថាព្រឹកនេះ ខ្ញុំ កឹម សុខា ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ បានចូលរួមជាអធិបតី ក្នុងកម្មវិធី អបអរសាទរខួបលើកទី៦៨ នៃទិវាសិទ្ធិមនុស្សអន្ដរជាតិ ក្រោមប្រធានបទ “សិទ្ធិក្នុងការបោះឆ្នោត”។
ឯកឧត្តមកឹម សុខាបានថ្លែងថាថ្ងៃនេះជាព្រឹត្តិការណ៍សកលលោកកាលពី៦៨ឆ្នាំមុនដែលអង្គការសហប្រជាជាតិបានប្រកាសជាសកលសម្រាប់សិទ្ធិមនុស្សសម្រាប់ប្រទេសដែលគេគោរពសិទ្ធិមនុស្ស។សិទ្ធិមនុស្សមានសារៈសំខាន់ណាស់ដែលសិទ្ធិនេះមិនអាចជ្រៀតជ្រែកបាននោះទេហើយប្រទេសកម្ពុជាយើងត្រូវបានដាក់ចូលក្នុងរដ្ឋធម្មនុញ្ញយើងទៀតផង។សិទ្ធិមនុស្សត្រូវបានអង្គការសហប្រជាជាតិបានដាក់ចូលក្នុងច្បាប់រដ្ឋធម្មនុញ្ញ។អ្នកណាដែលមិនស្គាល់ពីសិទ្ធិមនុស្សទេនឹងធ្វើឲ្យមនុស្សមិនបានសេចក្តីសុខនោះទេ។
ឯកឧត្តមកឹម សុខាបានលើកឡើងថាសិទ្ធិមនុស្សត្រូវបានដាក់ចូលក្នុងច្បាប់កំពូលរបស់ជាតិយើងគឺរដ្ឋធម្មនុញ្ញដែលសិទ្ធិមនុស្សមិនបាននរណារំលោភបំពានជំពូកទី៣ចាប់ពីមាត្រា៣១ដល់មាត្រា៥០។ច្បាប់នេះស្តីសិទ្ធិមនុស្សនេះអ្នកកាន់អំណាចទាំងអស់ សមត្ថកិច្ចទាំងអស់ក៍ត្រូវតែដឹងដែរនិងត្រូវគោរពទាំងអស់គ្នា។
ឯកឧត្តមអេង ឆៃអ៊ាងបានថ្លែងថាការជួបជុំគ្នានេះដើម្បីប្រារព្វនូវទិវាសិទ្ធិមនុស្សនិងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សប្រចាំឆ្នាំដែលការប្រារព្វនេះមិនមែនតែធ្វើឡើងនៅក្នុងប្រទេសកម្ពុជាទេនៅលើពិភពលោកគឺប្រទេសដទៃក៍គេបប្រារព្វនិងអបអរសាទរដែរ។នៅកម្ពុជាមានសង្គមស៊ីវិលនិងអង្គការសហប្រជាជាតិក៍បានរៀបចំពិធីនេះដែរ។គណបក្សសង្រ្គោះជាតិបានលើកប្រធានបទមួយ”សិទ្ធិក្នុងការចូលរួមបោះឆ្នោះ”។
ឯកឧត្តមអេងឆៃអ៊ាងបានលើកឡើងថាសិទ្ធិក្នុងការបោះឆ្នោតត្រូវបានគេកំណត់មិនទូលំទូលាយដូចប្រទេសគេទេ។តែកាលពីអាណត្តិទីរៀបចំដោយUNTACមិនបានកំណត់ដូចពេលបច្ចុប្បន្នទេព្រោះការរៀបចំចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតត្រូវបានគេកំណត់មិនទូលំទូលាយ។មានពលរដ្ឋប្រមាណជាង១លាននាក់មិនបានចុះឈ្មោះបោះឆ្នោតព្រោះគេទៅធ្វើការនៅក្រៅប្រទេសមានន័យថាសិទ្ធិបោះឆ្នោតត្រូវបានបាត់បង់។
ឯកឧត្តមអេង ឆៃអ៊ាងបានថ្លែងថាសូមបងប្អូនដែលបានចុះឈ្មោះបោះឆ្នោតកាលពី៣ខែមុនសូមទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ទាំងអស់គ្នាដើម្បីជ្រើសរើសថ្នាំដឹកនាំឃុំ/សង្កាត់និងដើម្បីឲ្យយើងទទួលបានសិទ្ធិពេគលេញ។