រាជធានីភ្នំពេញ៖ លោក ម៉េត មាសភក្តីអ្នកនាំពាក្សសាលារាជធានីភ្នំពេញបានលើកឡើងនៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៦ថាសាលារាជធានីភ្នំពេញបានទទួលលិខិតពីតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិចំនួន៣រូបដែលបានដាក់ចូលផ្នែករដ្ឋបាលសាលារាជធានីភ្នំពេញដោយបានស្នើសុំរៀបចំរំលឹកខួប២៥ឆ្នាំកិច្ចព្រមព្រៀងទីក្រុងបារីស(២៣តុលា១៩៩១.២៣តុលា២០១៦នៅទីលានប្រជាធិបតេយ្យតែសាលារាជធានីនៅមិនទាន់សម្រេចឆ្លើយតបនោះទេ។
យោងតាមអ្នកនាំពាក្យបានលើកឡើងថាលិខិតរបស់អ្នកតំណាងរាស្រ្ត៣រូបឯកឧត្តុមម៉ៅមូនីវណ្ណ ឯកឧត្តម ហូរ វ៉ាន់និង ឯកឧត្តមឡុង រីមិនបានបញ្ជាក់ច្បាស់លាស់ពីចំនួនអ្នកចូលរួមពិតប្រាកដដោយគ្រាន់តែលើកឡើងថាមានមនុស្សរាប់ពាន់អ្នកនាក់នឹងចូលរួម។នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០១៦សាលារាជធានីភ្នំពេញនឹងអញ្ជើញតំណាងអ្នករៀបចំមកពិភាក្សាគ្នាដើម្បីបញ្ជាក់បន្ថែមលើចំនួនមនុស្សដែលគ្រោងចូលរួមទាំងនោះពិតប្រាកដសិន។
គណបក្សសង្រ្ញោះបានដាក់លិខិតជូនឯកឧត្តមប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញគ្រាន់តែជាការជូនដំណឹងដឡ់អាជ្ញាធរដែនដីថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងប្រារព្ធការអបអរសាទរខួបលើកទី២៦ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងបារីសនៅបរិវេណនៃទីលានប្រជាធិបតេយ្យចាប់ពីវេលាម៉ោង៧ព្រឹកដល់១២ថ្ងៃត្រង់ដែលមានអ្នកចូលរួមរាប់នាក់។