MENU
បើកលឿនចុះពីស្ពានដាច់ហ្វ្រាំងបួងចង្កូតបុកផ្ទប់របាំងថ្មសួនច្បារ ក្រឡាប់ផ្ញារជើងច្រងាង នៅគល់ស្ពានព្រះមុនីវង្សថ្មី
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៩ វិច្ឆិកា ២០១៦, ១៥:២០ | ៤២៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​ រថយន្តតូយូតា ១បាំងកន្លះ មួយគ្រេឿងបានក្រឡាប់ផ្ញារជើងច្រងាង នៅចំណុចគល់ស្ពានព្រះមុន្នីវង្សថ្មី បងនកការកកស្ទះជិត១ម៉ោង បន្ទាប់ពីម្ចាស់រថយន្តបើករថយន្តចុះពីស្ពានលេឿន ដាច់ហ្វ្រាំងរេចង្កូតទៅបុកផ្ទប់នឹងរបាំងថ្មសួនច្បារពេញទំហឹងបណ្តាលអោយក្រឡាប់តែម្តង តែសំណាងល្អ មិនមានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។ ហេតុគ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង ១៣ និង ៣០នាទីរសៀលថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានព្រះមុន្នីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ អោយដឹងថា ដំបូងឡើយនៅចំណុចលើស្ពានព្រះមុន្នីវង្សថ្មី គិតចាប់ពីស្ពានអាកាសក្បាលថ្នល់ មកដល់ចំណុចខាងលើគឺមានការកកស្ទះជាខ្លាំង ដោយសារមានម៉ូតូ និងយានយន្តធ្វើដំណើរឆ្លងកាត់ច្រើន ។ នៅវេលាខាងលើ មានរថយន្តមួយគ្រេឿងម៉ាកតូយ៉ូតា១បាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2A-4188 បើកបរដោយបុរសម្នាក់ ដោយសារមានការខឹងនឹងស្ថានភាពផ្លូវស្ទះខ្លាំងពេក ខណះធ្វើដំណើរមកដល់គល់សភាពផ្លូវមានលក្ខណះទូលាយ ក៏បានចុះពីស្ពានមកទាំងកំរោល ពេលនោះរថយន្តស្រាប់តែត្រូវដាច់ហ្វ្រាំងជាន់ស៊ី ដោយខ្លាចមានការប៉ះពាល់ដល់អ្នកដទៃម្ចាស់រថយន្តសម្រេចបួងចង្កូតរថយន្តទៅបុកផ្ទប់នឹងរបាំងថ្មសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តង បណ្តាលអោយរថយន្ត ត្រូវក្រឡាប់ផ្ញារជើងឡើងលើម្ខាង ។ ភ្លាមៗម្ចាស់រថយន្តបានបើកទ្វារចេញមកក្រៅ ទំនាក់ទំនងគ្នីគ្នាអោយមកទទួលយកទៅបាត់ស្រមោល ។

សូមបញ្ជាក់ពេលកើតហេតុ នៅចំណុចស្ពានព្រះមុន្នីវង្សថ្មី នៅមានការកកស្ទះជាខ្លាំងដដែល ព្រោះស្ថានភាពចរាចរណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋមានលំហូរចូលមកច្រើន ។ ដោយឡែករថយន្តដែលក្រឡាប់ ពុំបានប៉ះពាល់ធ្ងន់ធ្ងរដល់ការធ្វើដំណើររបស់ពលរដ្ឋ នោះឡើយ។ សូមបញ្ជាក់បន្ថែមថា ក្នុងករណីខាងលើនេះ គឺពុំបានបង្កគ្រោះថ្នាក់ ឬរងរបួសដល់អ្នកដទៃផ្សេងឡើយ គ្រាន់តែជាការធ្វេសប្រហែសរបស់អ្នកបើកបររថយន្តប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះអន្តរាគមន៍វាស់វែង ស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕                                                                        

Tags:
  • បើកលឿន
  • ដាច់ហ្វ្រាំង
  • ក្រឡាប់ផ្ញារជើង
  • ព្រះមុនីវង្សថ្មី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥