MENU
រថយន្តដឹកចំណីសត្វបើកលឿនរេចង្កូតបុករបាំងថ្មពុះចែកទ្រូវផ្លូវបាក់អស់ ៥កង់ទាំងព្រឹក នៅចាក់អង្រែក្រោម
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី១៣ មីនា ២០១៦, ០៨:៥៥ | ៧៤១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖  របាំងថ្មពុះចែកទ្រូងផ្លូវចំនួន ៥កង់ ត្រូវបានបាក់រប៉ាត់រប៉ាយចេញពីគ្នា រងការ ខូចខាត បន្ទាប់ពីមានបុរសម្នាក់បើករថយន្តដឹកចំណីសត្វមួយគ្រឿង ប្រភេទមួយបាំងកន្លះ ក្នុងល្បឿន លឿនមិនប្រយ័ត្ន បណ្តាលអោយរេចង្កូតបុកផ្ទប់របាំងថ្មចំពីមុខទាំងកំរោល ។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៦ នៅតាម បណ្តោយផ្លូវជាតិលេខ ២ ទល់មុខអគ្គីសនីកម្ពុជា  ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានប្រាប់អោយដឹងថា ដំបូងឡើយ គេសង្គេត ឃើញបុរសម្នាក់ បើករថយន្តបង្កខាងលើ ជាប្រភេទរថយន្តនីសាន់ ១បាំងកន្លះ ដឹកចំណីសត្វ ពណ៌ស ពាក់ស្លាកលេខ ឃ ២១៣៣ ភព២ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតជ្រុលបុកផ្ទប់នឹងក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយរបាំងថ្មចំនួន ៣កង់ ត្រូវរងការខូចខាតដាច់ចេញពីគ្នា ចំណែក រថយន្តបង្កត្រូវដាច់ក្រឡេកង់ខាងមុខផ្នែកខាងឆ្វេងមិនអាចបន្តដំណើរទៅមុខទៀតបាន ។ ភ្លាមៗ បុរសជាម្ចាស់រថយន្តបង្កបានបើកទ្វារចេញមកខាងក្រៅ រួចរត់គេចខ្លួនបាត់ស្រមោលសូន្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញ ចុះអន្តរាគមន៍ធ្វើការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមិនបានបណ្តាលអោយមានមនុស្ស ណាម្នាក់ត្រូវរងរបួសឡើយ គឺគ្រាន់តែម្ចាស់រថយន្តបង្កបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នខ្ពស់ តែប៉ុណ្ណោះ ទើបបង្កអោយមានរឿងហេតុបែបនេះកើតឡើងតែម្តងទៅ ៕

Tags:
  • រថយន្ត
  • បើកលឿន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥