![]() |
MENU
|

រាជធានីភ្នំពេញ ៖ នារីម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងភ្លាមៗ និងម្នាក់ទៀតត្រូវរងរបួសធ្ងន់ធ្ងរបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីអ្នកទាំង២កំពុងជិះម៉ូតូឌុបគ្នាសុខៗត្រូវរថយន្តដឹកទឹកកកប្រភេទ១បាំងកន្លះ បើកលឿនមិនប្រយ័ត្នជ្រុលចង្កូតបុកពីក្រោយគូថម៉ូតូពេញទំហឹងកាលពីវេលាម៉ោង ៦ និង ០០នាទីព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ២១៧ ទល់មុខនឹងសារមន្ទីរជើងឯក ស្ថិតក្នយងសង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។
សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញ នារីរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពី ពណ៌ស្វាយ ពាក់ស្លាកលេខភ្នំពេញ 1AU - 4365 ជិះឌុបគ្នាតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនធម្មតាខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកទឹកកកមួយគ្រឿងជិះធ្វើដំណើរដោយបុរស២នាក់ក្នុងទិសដៅស្របជាមួយម៉ូតូបានបើកក្នុងល្បឿនលឿន មិនប្រយ័ត្នក៏បានជ្រុលល្បឿនរេចង្កូតបុកពីក្រោយម៉ូតូពេញទំហឹងបណ្តាលអោយនារីជាអ្នកឌុបត្រូវដួលបោកក្បាលស្លាប់នៅហ្នឹងកន្លែងតែម្តងចំណែកនារីដែលជិះពីក្រោយត្រូវរងរបួសធ្ងន់ខ្ទេចប្រអប់ដៃ និងជើង បញ្ចូនទៅសង្គ្រោះភ្លាមៗ ។
ភ្លាមៗបន្ទាប់ពីកើតហេតុនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ ដោយបានឃាត់ខ្លួនបុរស២នាក់ជាអ្នកបើកបរម្នាក់និងរួមដំណើរម្នាក់បានភ្លាមៗ។
បច្ចុប្បន្នរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងអូសយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់នៅពេលក្រោយ ។ ដោយឡែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅសាច់ញាតិអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕


