![]() |
MENU
|

រាជធានីភ្នំពេញ៖ បុរសចំណាស់ម្នាក់ត្រូវបានបោកក្បាលអូសហ្នឹងថ្នល់ហូរឈាមស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបគាត់ជិះម៉ូតូសុខៗ ហើយត្រូវរថយន្តសាំយ៉ុង ១២កៅអី១គ្រេឿង បើកក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយគូទម៉ូតូពេញទំហឹង បណ្តាលអោយមនុស្ស និងម៉ូតូត្រូវអូសជាង៥០ម៉ែត្រ ។ គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង៦ៈ៣០នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សពជនរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះសុខ ប៉ូច ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរ ជារានៅផ្ទះ ស្នាក់នៅ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោ យចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ អោយថឹងថា នៅមុនពេលកើតហេតុ គេបានឃើញប្រភេទរថយន្ដឈ្នួ ល១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AB-៧៩៤៦ បើកបរម្នាក់ឯងក្នុងទិសដៅ ពីត្បូងទៅជើង យ៉ាងលឿន ស្របទិសគ្នានិងម៉ូតូ១គ្រឿងម៉ាកហុងដា សេ១ ១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ១BQ-១៧៤៣បើកបរដោ យបុរសវ័យចំណាស់ម្នាក់នៅពីមុខរថន្ដខណៈដែលបើកមកដល់ចំណុចកើតហេតុ ម៉ូតូក៍វាយស៊ីញ៉ូបត់ឆ្វេងជិតផុតទៅ ហើយ ស្រាប់តែរថយន្ដមកពី ក្រោយជាន់ហ្វ្រាំងមិនជាប់ក៍ជ្រុល ទៅបុកពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យដួលខ្ទាតប្លោង ទាំងមនុស្សនិងម៉ូតូអូសប្រហែល៥០ម៉ែត្រ ចូលក្រោមរថយន្ដកិនហូរឈាមបែកក្បាល ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង។ រីឯអ្នកបើកបររថយន្ដបានរត់គេចខ្លួន បាត់ទៅហើ យ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយ កម្លាំងនគរបាលចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញសម្រេច ធ្វើការវាស់វែងដោយយក រថយន្ដបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕


