MENU
រថយន្តព្រូសបើកលឿនបានដាច់កាឡែកង់ ជ្រុលទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់8ផ្ទាំង រងការខូចខាត
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១២ សីហា ២០១៦, ០៨:២៥ | ៤០២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖    រនាំងដែកពុះចែកទ្រូងផ្លូវបានដាច់បាក់រៀបដល់ដីអស់ចំនួន8ផ្ទាំង ដោយសារតែរថយន្តបង្កម៉ាកព្រូសបើកលឿន ក៏បានដាច់កាឡែកង់មុខជ្រុលចង្កូតទៅបុករះ ហើយរថយន្តបង្កក៏រងការខូចខាតផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីជិតភ្លឺ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅខាងត្បួងស្ទុបពេទ្យចិនប្រហែល២០០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តបង្កម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI.5125 ដែលគេដឹងថាបើកបរដោយមានបុរសពីនាក់ក្នុងរថយន្តទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន ខណះកំពុងតែបើក ក៏ស្រាប់តែរថយន្តបានដាច់កាឡែកង់មុខផ្នែងខាងឆ្វេង បណ្ដាលឲ្យរេចង្កូតទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់រៀបអស់ចំនួន8ផ្ទាំង ហើយរថយន្តបង្កក៏បានរងការខូចខាតខាងមុខយ៉ាងដំណំផងដែរ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុភ្លាមៗរួចបានទំនាក់ទំនងទៅជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កនោះទៅរក្សានៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បរងចាំដោះស្រាយគ្នានៅពេលក្រោយ។

Tags:
  • រថយន្ត
  • បើកលឿន
  • រនាំងដែក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥