MENU
ឪពុកម្តាយសិស្សនាំគ្នាទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅ បន្ទាប់ពីនាយកវិទ្យាស្ថានវេចលុយរត់បាត់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៣ វិច្ឆិកា ២០១៦, ១១:៣៦ | ៤៥០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖     បងប្អូនប្រជាពលរដ្ឋ ជាអាណាព្យាបាលសិស្ស រៀននៅវិទ្យស្ថាន ឌែលី ដែលមានទីតាំងស្ថិតនៅ អគារ72N ផ្លូវបេតុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០១៦នេះផ្អើលភ្លូកទឹកភ្លូកដី ជាច្រើននាក់នាំគ្នាទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ការប្តឹងតវ៉ានេះបន្ទាប់ពីពួកគាត់បានបង់លុយឲ្យកូនចៅចូលរៀនក្នុងវិទ្យាស្ថានខាងលើក្នុងឆ្នាំសិក្សាថ្មី២០១៦-២០១៧ ហើយត្រូវបាននាយកវេចលុយរត់គេចខ្លួន ធ្វើឲ្យសិស្សានុសិស្សខកខានបានរៀនសូត្រ និងខាតបង់ថវិការរាប់រយ រាប់ពាន់ដុល្លា ។

តាមបុគ្គលិកប្រចាំនៅសាលារៀនខាងលើបានឲ្យដឹងថា នាយកវិទ្យស្ថានមានឈ្មោះ លី សេងហ៊ុយ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅក្នុងទីតាំងមើតហេតុខាងលើ បច្ចុប្បន្នគេចខ្លួនបាត់ ។

តាមអ្នកស្រី អ៊ូឈឿមបុប្ផារ៉ូន អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងទាំងក្តីខកចិត្ត ថា គាត់មានកូនចំនួន២នាក់ រៀននៅវិទ្យស្ថានឌែលី ថ្នាក់ពេញម៉ោង ភាសារខ្មែរនិងអង់គ្លេស ហើយបានបង់លុយរួចរាល់ហើយសម្រាប់ការសិក្សារបស់កូនគាត់ អស់ចំនួន១៣០០ដុល្លា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦កន្លងមក។ លុះដល់ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា នេះស្រាប់តែផ្ទុះនូវបាតុភាព នាយកវិទ្យស្ថានវេចលុយរត់ចោលសាលាបាត់ មិនទាន់ទាំងបើកលុយជូនបុគ្លិក ទូទាត់ថ្លៃឈ្នួលផ្សេងៗ ធ្វើឲ្យសិស្សានុសិស្សទូទាំងវិទ្យស្ថានមិនបានចូលរៀនសូត្រ ពិសសេសជាងនេះទៅទៀត មាតាបិតាសិស្សជាង៤០០នាក់ ម្នាក់ៗខាតបង់ថវិការរាប់រយ រាប់ពាន់ដុល្លា ។

អ្នកស្រីបន្តទៀតថាបាតុភាពខាងលើ ធ្វើឲ្យអាណាព្យាបាលសិស្សជាច្រើននាក់ខកចិត្ត ក្រោយពីខាត់បង់លុយកាក់ហើយកូនចៅខកខានរៀនសូត្រទៀត ទើបនៅព្រឹកថ្ងៃទី០៣ នេះ អាណាព្យាបាលសិស្សជាច្រើននាក់ នាំគ្នាមកសុំការអន្តរាគមន៍ពីអាជ្ញាធរ ឲ្យជួយដោះស្រាយ ។

វិទ្យាស្ថានខាងលើមាន បុគ្គលិកសិក្សាសរុបចំនួន៤៧នាក់ រថយន្តដឹកសិស្សចំនួន២០គ្រឿង ដែលនាយកជួលមកសម្រាប់ដឹកសិស្ស ប្រាក់ឈ្នួលសម្រាប់គ្រូបង្រៀន២០០ដុល្លាក្នុង១ខែ រថយន្តដឹកសិស្សតម្លៃ៥០០ដុល្លាក្នុង១ខែ សម្រាប់បុគ្គលិកផ្នែកអនាម័យ ក្នុងម្នាក់ទទួលមានប្រាក់២០ដុល្លា ។

តាមបុគ្គលិកបានបង្ហើបឲ្យដឹងថា សិស្សានុសិស្ស ក្នុងវិទ្យស្ថានមានចំនួនជាង៤០០នាក់ ក្នុងសិស្សម្នាក់ត្រូវបង់លុយប្រចាំឆ្នាំ ពី៣៩០ដុល្លា ទៅ៤១០ដុល្លា ទៅតាមកម្រឹត សម្រាប់សិស្សរៀនក្រៅម៉ោង ក្នុងម្នាក់បង់ចាប់ពី៤៨ដុល្លា ទៅ៦០ដុល្លា ក្នុង១ខែ ។ បាតុភាពលោកនាយកវេចលុយរត់ បើគិតលុយសរុបរាប់ម៉ឺនដុល្លាសម្រាប់សិស្សចូលរៀនឆ្នាំសិក្សាថ្មៅ២០១៦-២០១៧ នេះ ។

លោកសុទ្ធ សាធ ចៅសង្កាត់ចោមចៅ ខណៈដែលបងប្អូនប្រជាពលរដ្ឋ ជាអាណាព្យាបាលសិស្ស បាននាំគ្នាមកប្តឹងនៅសាលាសង្កាត់ចោមចៅ លោកបានឲ្យដឹងថា អាជ្ញាធរនឹងទទួលបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលសុទ្ធស៊ីងរងគ្រោះ អាជ្ញាធរនឹងចាត់ការទៅតាមនីតិវិធី ។ ករណីខាងលើ អាជ្ញាធរមូលដ្ឋាន មានការសោកស្តាយ ចំពោះមណ្ឌល ជាថ្នាលបណ្តុះបណ្តាលចំនេះវិជ្ជា បង្កើននូវធនធានមនុស្ស បែជារលាយទៅវិញ ៕                       

Tags:
  • សង្កាត់ចោមចៅ
  • អាជ្ញាធរ
  • វិទ្យាស្ថាន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥