MENU
|
រាជធានីភ្នំពេញ ៖ នាយកវិទ្យាស្ថានឌែលី ខណៈដែលពុំមានលុយបើកជូនបុគ្គលិកសិក្សា ថ្លៃឈ្នួលរថយន្តថ្លៃឈ្នួលផ្សេងៗ អស់រយៈពេល៣ខែហើយ បែជាប្រមូលលុយវេចរត់គេចខ្លួនទៅបាត់ បន្ទាប់ពីមាតាបិតាសិស្សចំនួនជាង៤០០នាក់ បានបង់លុយឲ្យកូនៗចូលរៀនឆ្នាំសិក្សាថ្មី ទើបបង្កឲ្យ សិស្សានុសិស្ស អណាព្យាបាល លោកគ្រូអ្នកគ្រូ ផ្អើលឆោឡោ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅវិទ្យាស្ថានឌែលី ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមបុគ្គលិកប្រចាំនៅសាលារៀនខាងលើបានឲ្យដឹងថា នាយកវិទ្យស្ថានមានឈ្មោះ លី សេងហ៊ុយ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅក្នុងទីតាំងមើតហេតុខាងលើ ។
តាមលោកគ្រូ បង្រៀននៅ វិទ្យាស្ថានខាងលើ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បុគ្គលិកសិក្សាសរុបចំនួន៤៧នាក់ រថយន្តដឹកសិស្សចំនួន២០គ្រឿង ដែលនាយកជួលមកសម្រាប់ដឹកសិស្ស ។ លោកបន្តទៀតថា ប្រាក់ឈ្នួលសម្រាប់គ្រូបង្រៀន២០០ដុល្លាក្នុង១ខែ រថយន្តដឹកសិស្សតម្លៃ៥០០ដុល្លារក្នុង១ខែ សម្រាប់បុគ្គលិកផ្នែកអនាម័យ ក្នុងម្នាក់ទទួលមានប្រាក់២០ដុល្លា ។ ក៏បុ៉ន្តែនេះគ្រាន់តែតួរលេខ ដែលនាយកវិទ្យស្ថានផ្តល់ជូន អស់រយះពេល៣ខែមកហើយ ប្រាក់ឈ្នួលមិនទាន់បានបើកទេសម្រាប់គ្រូបង្រៀន ចំណែករថយន្តដឹកសិស្ស៤ខែហើយមិនទាន់បើកលុយ លោកនាយកប្រាប់ថា រងចាំបើកសរុបក្រោយពេល សិស្សបង់លុយចូលរៀនសិន ។
តែបើតាម បុគ្គលិកមួយរូបទៀត បានបង្ហើបឲ្យដឹងថា សិស្សានិសិស្ស ក្នុងវិទ្យស្ថានមានចំនួនជាង៤០០នាក់ ក្នុងសិស្សម្នាក់ត្រូវបង់លុយប្រចាំឆ្នាំ ពី៣៩០ដុល្លា ទៅ៤១០ដុល្លារ ទៅតាមកម្រឹត សម្រាប់សិស្សរៀនក្រៅម៉ោង ក្នុងម្នាក់បង់ចាប់ពី៤៨ដុល្លា ទៅ៦០ដុល្លា ក្នុង១ខែ ។ បាតុភាពលោកនាយកវេចលុយរត់ បើគិតលុយសរុប ដឌលសិស្សបង់ចូលរៀនឆ្នាំសិក្សាថ្មៅ២០១៦-២០១៧ នេះ ឃើញថារាប់ម៉ឺនដុល្លាឯនោះ ។
មាតាបិតាសិស្សបានរអ៊ូររទាំ ពួកម្នាក់ៗខំបង់លុយដើម្បីឲ្យកូនចៅបានចូលរៀននៅវិទ្យស្ថានខាងលើ ឃើញកន្លងមកការបង្រៀនសិស្ស របស់លោកគ្រូអ្នកគ្រូ ហាក់បីដូចជាមានគុណភាពប្រសើរ ទើបពួកគាត់ យកលុយមកបង់ ផ្ទុយទៅវិញ នាយកបិទសាប៊ូគូថវេចលុយរត់បាត់ ។
បើតាមបុរសម្នាក់ ជាអាណាព្យាបាលសិស្ស បានឲ្យដឹងថា គួតទើបយកលុយមកបង់ សម្រាប់កូន២នាក់ចូលរៀនពេញម៉ោង ចំណាយថវិកាអស់៨០០ដុល្លា កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ម្សិលមុិញ ស្រាប់តែមកដល់ព្រឹកថ្ងៃទី០២ នេះលោកនាយក រត់គេចខ្លួនបាត់ ។
អ្នកបើកបររថយន្តដឹកសិស្សមួយរូបបានឲ្យដឹងថា គាត់៤ខែហើយ គ្មានប្រាក់ឈ្នួល ម្តងនាយកថាចាំខែនេះ ម្តងថាចាំខែនោះ រហូតដល់ សិស្សបង់លុយហើយ ស្រាប់តែ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ បាត់ខ្លួនលោកនាយកវិទ្យាស្ថានតែម្តង សូម្បីតែឥវ៉ាន់ក្នុងបន្ទប់ក៏ប្រមូលយកទៅបាត់អស់មួយចំនួនធំ ទើបតែបែករឿង បន្ទាប់ពីក្រុមអ្នកបើក រថយន្តដឹកសិស្សទាំងចំនួន២០នាក់ ទៅទាមទាររកបើកប្រាក់ឈ្នួល តែមិនឃើញ លោកនាយក ឥវ៉ាន់ក៏បាត់អស់ទៀត ទើបបង្កឲ្យផ្អើលឆោឡោ ។
ករណីលោកនាយកវិទ្យស្ថាន ឌែលីវេចលុយរត់ លោកគ្រូអ្នកគ្រូ អ្នកបើកបររថយន្តដឹកសិស្ស អាណាព្យាបាលសិស្ស បានត្រឹមប្តឹងទៅអាជ្ញាធរ និងមើលមុខគ្នានៅ ក្នុងវិទ្យាស្ថាន ខណៈដែល លោកនាយក គេចខ្លួនបាត់ស្រមោល ៕