MENU
|
រាជធានីភ្នំពេញ៖ នៅមជ្ឍមណ្ឌលឪកាសខ្ញុំ នៅព្រឹកថ្ងៃទី ១៦ វិច្ឆិកា ២០១៦ នេះបានប្រារព្វពិធី ស្តីពីការអប់រំ ព្យាបាល ស្តារនីតិសម្បទា ក្រោមអធិតិភាពលោក ប៉ាង លីដា អភិបាលខណ្ឌទួកគោក និងមានការអញ្ជើញចូលរួមពីសំណាក់ លោក មុត សុវណ្ណប្រធានរដ្ឋបាលខណ្ឌសែនសុខ តំណាងលោក ប៉ិល កុសល អភិបាលខណ្ឌ លោក កែវ សុភា អភិ បាលរងខណ្ឌពោធិ៍សែនជ័យ អភិបាលរងខណ្ឌព្រែកព្នៅ មន្រ្តីជំនាញក្នុងឪកាសខ្ញុំ និងអាណាព្យាបាលរបស់ជនរងគ្រោះប្រើប្រាស់គ្រឿងញៀន។
កម្មវិធីនេះប្រារព្វឡើងក្នុងបរិវេន មណ្ឌលឱកាសខ្ញុំ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។លោកស្រី មុំ ចាន់ដានី អនុប្រធានមន្ទីរសង្គមកិច្ច និងជានាយិកាមជ្ឍមណ្ឌលឱកាសខ្ញុំ បានលើកឡើងថា មណ្ឌលរបស់គាត់ទទួលជនរងគ្រោះដោយគ្រឿងញៀនពី៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទារាជធានីភ្នំពេញតាមរយៈអាណាព្យាបាល។ លោកស្រីបានបញ្ជាក់ទៀតថា ជនរងគ្រោះប្រើប្រាស់គ្រឿងញៀន ២៣៤នាក់ ក្នុងនោះមានស្រីចំនួន ២៥នាក់ ដែល អនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញនេះ ក្រោយពីចូលមកទទួលសេវាអប់រំ ព្យាបាល ស្តារនិតិសប្បទា និងបណ្តុះបណ្តាល វិជ្ជាជីវៈអស់រយៈពេល ៤ ទៅ ៩ ខែកន្លងមក ដោយផ្អែកតាមការពិនិត្យវាយតំលៃរបស់គណៈកម្មការ និងគ្រូពេទ្យ មជ្ឍមណ្ឌល ជនរងគ្រោះដោយគ្រឿងញៀនទាំង ២៣៤នាក់ មិនមានផ្ទុកនូវ សារធាតុញៀនក្នុងខ្លួន មានសុខភាពផ្លូវចិត្តល្អ និងសុខភាពផ្លុវកាយក៍ល្អ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានផ្តាំផ្ញើដល់ប្អូនៗ និងក្មួយទាំងអស់ដែលបានជាសះស្បើយពីគ្រឿងញៀនថា គ្រឿងញៀនបានបំផ្លាញអនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។ ចូរប្រាប់មនុស្សដែលអ្នកស្រលាញ់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន។
លោកបន្តទៀតថា សូមកុំព្យាយាមសាកល្បងប្រើប្រាស់គ្រឿងញៀនម្តងទៀត ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន។ លោកបានសង្កត់ធ្ងន់ថា លើកទី១សំរាប់ជនរងគ្រោះនៃគ្រឿងញៀនគឺឃាត់ខ្លួនបញ្ជុនមកមណ្ឌលកែប្រែ តែបើមានលើកទី២ និងកសាងសំណុំរឿងទៅតុលារ រួចបញ្ជូនបន្តទៅ គុកព្រៃស។