MENU
|
រាជធានីភ្នំពេញ៖ យោងតាមលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាសមាជិកគណៈកម្មការ រៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអុំបុក សំពះព្រះខែបានឲ្យដឹងថាសម្រាប់ឆ្នាំ២០១៦នេះ នឹងមានទូកង ទូកចែវ ទំាងបុរស និងនារីចូលរួមចំនួន២៥៤ទូក មកពី១៦ខេត្តនិងរាជធានី ហើយមានចំណុះទូកទំាងអស់ជាង១ម៉ឺន៧ពាន់នាក់ ហើយមានប្រទីបទំាងអស់ចំនួន១៣។
លោកបានអះអាងថាដើម្បីបង្កភាព ងាយស្រួលនិងសម្រាលការលំបាករៀបក្រុមកីឡាករ កីឡាការិនី ដែលត្រូវមកចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យនេះរាជរដ្ឋាភិបាលបានជួយជាប្រាក់ឧបត្ថម្ភសម្រាប់ចំណាយការទិញ ម្ហូបអាហារក្នុងម្នាក់៣ម៉ឺនរៀលដែលមានរយៈពេល៣ថ្ងៃ ហើយទូក ដែលជាប់ជ័យលាភីពីលេខ ១ដល់លេខ៤ និងទទួលពាន់រង្វាន់លើកទឹកចិត្តថែមទៀងផង”។
រាជរដ្ឋាភិបាលបានបញ្ជាក់ថាព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអុំបុក និងសំពះព្រះខែ សម្រាប់ឆ្នាំ ២០១៦នេះនឹងព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ១៤ ១៥ ខែវិច្ឆិកាត្រូវនឹងថ្ងៃ១៤កើត១៥កើតនិងថ្ងៃ១រោចខែកត្តិក។ តាមប្រវត្តិព្រះរាជ ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអុំបុកនិងសំពះព្រះខែដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹក ខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ(ពួកចាម) ។ រាជពិធីបុណ្យអុំទូកនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងខែវិច្ឆិកាដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំប្រជាពលរដ្ឋកម្ពុជា ។តែមានការខកខាន៤ឆ្នាំមកហើយដែលរាជរដ្ឋាភិបាលមិនបានប្រារព្ធពិធីនេះ៕