រាជធានីភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានករណីទូក.ង ឈ្មោះរស្មីស្រីស្រស់ដាញ់ពេជ្រសែនជ័យ មកពីវត្តអម្ពវ័ន្ត សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានបើកបុកជាមួយកាប៉ាល់ទេសចរណ៍ដឹកអ្នកដំណើរ បណ្តាលអោយទូកត្រូវលិច ចំណែក ៩នាក់ក៏ត្រូវលិច ប៉ុន្តែស្រស់បាន៧នាក់មកវិញ ខណៈ២នាក់ទៀតកំពុងបាត់ខ្លួន ។
យ៉ាងណាមិញ តាំងពីវេលាកើតហេតុ រហូតមកទល់វេលាម៉ោង ១០ព្រឹកថ្ងៃខែដដែលនេះ មនុស្សទាំង២នាក់នោះ ពុំទាន់ត្រូវបានរកឃើញឡើយ ។ ខណៈពេលនេះ កម្លាំងអាជ្ញាធរខណ្ឌដូនពេញ ដឹកនាំដោយលោកគួច ចំរើន អភិបាលខណ្ឌ កំពុងចុះអន្តរាគមន៍នៅទីនោះ ។
ជនរងគ្រោះទាំង២នាក់ដែលបាត់ខ្លួន ទី១មានឈ្មោះ ឈឺន ចល អាយុ១៧ឆ្នាំនិងម្នាក់ទៀតមានឈ្មោះ សុខ ចាន់ចេស្តា អាយុ៣៥ឆ្នាំ ។ ទូក.ងខាងលើ បើកប៉ះជាមួយកាប៉ាល់ទេសចរណ៍ ខណៈពួកគេកំពុងហាត់សម ដើម្បីត្រៀមប្រកួតក្នុងពិធីបុណ្យអ៊ុំទូកខាងមុខ ៕