MENU
|
រាជធានីភ្នំពេញ៖ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកត្រូវបានគេអះអាងថាធ្វើឡើងដើម្បីឧទ្ទិសដល់គុណរបស់ព្រះគង្គាឬទឹក,ព្រះធរណីឬដីដែលបានផ្តល់នូវគុណប្រយោជន៍ដល់ប្រជាកសិករពេញមួយឆ្នាំក្នុងការប្រកបរបបកសិកម្មនិងរំលឹកដល់គុណវីរៈភាពនៃកងទ័ពជើងទឹកដែលបានប្រើប្រាស់ទូកនិងទន្លេច្បាំងការពារទឹកដីជាមួយកងទ័ពចាមកាលពីសម័យមហានគរ។
ព្រះរាជពិធីនេះត្រូវបានប្រមុនដឹកនាំជាតិកម្ពុជាតែងតែរៀបចំឡើងតាំងពីអតីតកាលនិងត្រូវបានផ្អាកក្នុងរបបខ្មែរក្រហមឡើងកាន់អំណាច(១៩៧៥.១៩៧៩)។តែព្រះរាជពិធីនេះបានចាប់ឡើងវិញកំឡុងទសវត្សឆ្នាំ៩០បន្ទាប់ពីការបោះឆ្នោតជាតិលើកដំបូងនៅកម្ពុជាបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ដែលមានព្រះវត្តមានរបស់សម្តេចព្រះនរោត្តមសីហនុព្រះបិតាឯករាជជាតិព្រះបរមរតនកោដិយាងចូលរួមនៅពេលនោះ។បន្ទាប់មកទៀតពិធីបុណ្យនេះបានផ្អាកពីឆ្នាំ២០១២ម្តងទៀតក្នុងរាជរដ្ឋាភិបាលទី២ដឹកនាំដោយសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីខណៈពេលដែលព្រះមហាក្សត្រសម្តេចព្រះនរោត្តមសីហនុបានយាងចូលព្រះទីវង្គត(១៥តុលា២០១២)។
នៅថ្ងៃទីនៃព្រះរាជពិធីព្រះមហាក្សត្រព្រះករុណាព្រះបរមានាថសម្តេចព្រះនរោត្តមសីហមុនីបានយាងចូលរួមព្រះរាជពិធីដែលប្រារព្ធធ្វើឡើងនៅក្នុងទន្លេចតុមុនខាងមុខព្រះរាជវាំងដែលព្រះអង្គកំពុងគង់ប្រថាប់។សម្តេចពញ្ញាចក្រីហេងសំរិននិងសម្តេចតេជោហ៊ុនសែនព្រមទាំងថ្នាក់ដឹកនាំជាតិនិងប្រជារាស្រ្តរាប់ម៉ឺនាក់បានចូលរួមសប្បាយក្នុងព្រះរាជពិធីនេះរយៈពេលបីថ្ងៃពេញ។
សម្តេចតេជោហ៊ុនសែនបានលើកឡើងក្នុងគេហទំព័របណ្តាញសង្គមហ្វេសប៊ុកថាថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៦នេះជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក។សូមបងប្អូនជនរួមជាតិបន្តការសប្បាយរីករាយជាមួយការយកចិត្តដាក់លើសុវត្តិភាពគ្រប់ផ្នែកទាំងជាបុគ្គលទាំងជាក្រុមទូកមកពីវត្តតាមភូមិឃុំ ពិសេសយកចិត្តទុកដាក់លើអានាម័យ។
សម្តេចនាយករដ្ឋមន្រ្តីតាមទម្លាប់ទូកដែលនៅជិតចេញដំណើរត្រឡប់ទៅមូលដ្ឋានវិញនៅល្ងាចនេះ ឯទូកនៅខេត្ ត ឆ្ងាយចេញដំណើរនៅក្បែរភ្លឺឬព្រឹកស្អែក។ សម្តេចតេជោបានលើកឡើងថាសូមបងប្អូនយកចិត្តទុកដាក់លើសុវត្តិភាពនៃការធ្វើដំណើរពិសេសកុំជិះលើកាណូតដែលសណ្តោងទូកធ្ងន់លើសចំណុះដែលនាំដល់គ្រោះថ្នាក់ជាយថាហេតុ។កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមដើម្បីធានាសុវត្តិភាពសម្រាប់ប្រជាជនទូទៅ។
សម្តេចតេជោបានបញ្ជាក់ថាពិធីបុណ្យអុំទូកដែលបានប្រព្រឹត្តិទៅអស់ពេល៣ថ្ងៃកន្លងមកនេះ គឺបានផ្តល់នូវការសប្បាយរីករាយក្រៃលែងដល់បងប្អូនប្រជាពល រដ្ឋ។ទន្ទឹមនឹងនេះ គឺបានបង្ហាញអោយកូនចៅខ្មែរយើង និងភ្ញៀវទេសចរណ៍ បរទេសបានឃើញ និងបានស្គាល់នូវវប្បធម៍ ទំនៀម ទម្លាប់នៃពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លារបំផុតរបស់ជាតិយើង។កម្ពុជាពិតសំណាងខ្លាំងណាស់ដែលមានសុខសន្តិភាពពេញលេញ ដែលផ្តល់ឱកាសអោយប្រទេសយើងបានប្រារព្ឋធ្វីពិធីបុណ្យដ៏អធិកអធមនេះ។
នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងទតពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។សូមជនរួមជាតិ និងភ្ញៀវទេសចរណ៍បរទេសបានសប្បាយរីករាយនៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃពិធី បុណ្យអុំទូក។
សម្តេចតេជោបានលើកឡើងថា៖ជ័យជំនះនៃកីឡាករប្រណាំងទូក គឺអាស្រ័យលើការចូលរួមពីសំណាក់អ្នកគាំទ្រគ្រប់ទិសទី ជាពិសេសការយកចិត្តទុកដាក់ផ្តល់កំលាំងចិត្តពីសមាជិកក្រុមការងារទាំងអស់រួមទាំងអ្នកដាំស្លររៀបចំបាយទឹក ផ្គត់ផ្គងថ្នាំសង្កូវព្យាបាល ព្រមជាមួយការឧបត្ថម្ភគាំទ្រសព្វបែបយ៉ាងពីសប្បុរសជន។សូមអោយសាមគ្គីភាព និងការជួយលើកទឹកនេះ កើតមានឡើងសំរាប់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីទទួលបានជោគជ័យ និងរីក ចម្រើនជានិច្ចនិរន្ត៍។
សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា៖សន្តិសុខ សណ្តាប់ធ្នាប់រយៈ២ថ្ងៃនេះ មានភាពល្អប្រសើរ ដែលមានប្រជាពលរដ្ឋមកកំសាន្តសប្បាយមានចន្លោះពី៦០ម៉ឺនទៅ៧០ម៉ឺននាក់ ហើយប្រមាណ១លាននៅថ្ងៃទី២(១៤វិច្ឆិកា២០១៦)។
យោងយតាមរបាយការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត សំពះព្រះខែ អកអំបុក នាឆ្នាំនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺ ថ្ងៃទី១៣-១៤និង១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានទូកចូលរួមប្រកួតចំនួន២៦០ទូកក្នុងនោះមានទូកអន្តរជាតិ ទូកអុំ និងទូកចែវ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា សភាពការណ៍រួមរយៈ២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត សំពះព្រះខែ និងអកអំបុក នាឱកាសនោះ សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រជាពលរដ្ឋមកកំសាន្តសប្បាយចន្លោះពី៦០ម៉ឺនទៅ៧០ម៉ឺននាក់ និងនៅថ្ងៃទី២កើនប្រមាណ១លាននាក់។
ចំណែកឯ កិច្ចការអន្តរាគមន៍និងសង្គ្រោះវិញ កម្លាំងមានសមត្ថកិច្ចបានប្រតិតបត្តិការជួយសង្គ្រោះ ពិនិត្យព្យាបាលជំងឺចំនួនប្រមាណ៥៧៣១នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យចំនួន២៣នាក់ ដើម្បីសង្គ្រោះនិងព្យាបាលជំងឺ។ សង្គ្រោះទូចលិចចំនួន៤គ្រឿង និងជួយសង្គ្រោះមនុស្សវង្វេងចំនួន៤៨នាក់។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបង្ក្រាបអំពើល្មើសឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់និងចាប់យកវត្ថុតាងមួយចំនួន។
ព្រះរាជពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋរៀបចំដូចគ្នានៅភ្នំពេញដែរនៅខេត្ត.រាជធានីមួយចំនួនទូទាំងប្រទេសកម្ពុជាដូចជាខេត្តបន្ទាយមានជ័យខេត្តសៀមរាបជាដើម៕