រាជធានីភ្នំពេញ៖ អស់រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩និង៣០មិនាឆ្នាំ២០១៧កន្លងទៅនៅទីអារាមវត្តនាគវ័នរាជធានីភ្នំពេញព្រះគ្រូនី សុវណ្ណមុនីរ៉េតបានប្រារព្ឋពិធីបុណ្យស្រោចស្រពព្រះសុគន្ឋវារីដែលចូលរួមសុទ្ឋតែបណ្តាពុទ្ឋបរិស័ទនិងមន្ត្រីរាជការរហូតដល់ថ្នាក់អ្នកដឹកនាំការងារប្រទេសជាតិមួយចំនួនបានចូលរួមញាំងពិធីបុណ្យមួយនេះកាន់តែផុសឡើងក្នុងភាពស្និតស្នាលសប្បាយអំណរទាំងអស់គ្នាផងដែរ។ព្រះគ្រូនាគសត្ថាសុខមោននី សុវណ្ណមុនីរ៉េតកាលពីពេលកន្លងទៅព្រះអង្គត្រូវបានទទួលនូវព្រះគោរម្យងារថ្មីព្រះធម្មវិជ្ជានី សុវណ្ណមុនីរ៉េតព្រះរាជាគណៈថ្នាក់កិត្តិយសក្រោមព្រះរាជាធិបតីភាពនិងអធិបតីភាពដ៍ខ្ពង់ខ្ពស់ពីសំណាក់សម្តេចព្រះសុមេធាធីបតីឧទ្ទេសបណ្ឌិតនន្ទ ង៉ែតសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសម្តេចព្រះពោធិវង្សកិត្តិបណ្ឌិតអំ លឹមហេងព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជាសម្តេចព្រះមហាអរិយវង្សបណ្ឌិតសៅ ចន្ទថុល្លអនុប្រធានទី៣ថេរសភាពព្រះពុទ្ឋសាសនានៃកម្ពុជាលោកជំទាវម៉ែន សំអនឧបនាយករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ឋសភានិងអធិការកិច្ច។
អ្នកផ្តើមបុណ្យលោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន ព្រមទាំងបុត្រ លោកជំទាវលោកជំទាវឧកញ៉ាសៀង ចាន់ហេងព្រមទាំងបុត្រ លោកជំទាវឧកញ៉ាស៊ុយ សុផាននិងឯកឧត្តមព្រមទាំងបុត្រលោកជំទាវអ៊ឹង ស៊ីស្រ៊ននិងឯតមព្រមទាំងបុត្រឯក ឧត្តមហង្ស វិចិត្រនិងលោកជំទាវព្រមទាំងបុត្រ។មានបណ្តាកម្មវិធីជាច្រើនបានសម្រាំងរៀបចំដូចជាធ្វើពិធីសំពះវេលាថ្វាចស្តេចក្រុងពលី។ការធ្វើបទនមស្សការព្រះរតនត្រ័យសមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តរួចរាល់ចាប់ផ្តើមពិធីស្រោចស្រពព្រះសុគន្ឋវារីជូនដល់ព្រះអង្គ។នាឱកាសនោះក៍មានការរៀបចំចែកទ័យ្យទានមួយចំនួនជូនដល់ព្រះសង្ឃលោកតាលោកយាយចាស់ជរាកុមារតូចៗដើម្បីចែកបុណ្យទទួលមគ្គផលទាំងអស់គ្នា។ជាការកត់សម្គាល់ព្រះអង្គនី សុវណ្ណមុនីរ៉េតទ្រង់តែងតែចុះធ្វើបុណ្យគ្រប់រូបភាពដែលអាចធ្វើបានគ្រប់ទីកន្លែងមិនថាជិតឆ្ងាយតែងមានចិត្តសណ្តោសប្រណៃមិនខ្លាចនឿយព្រះកាយ។ដូចនេះហើយរាល់ការងារមនុស្សធម៌ចែកទានជាច្រើនដែលផ្តល់ជូនពីពុទ្ឋបរិស័ទប្រគេននិងជួយញាតិញោងបន្តទទួលទ្រង់មានការទទួលស្គាល់តាំងពីព្រះមហាក្សត្យរហូតថា្នក់ដឹកនាំមួយចំនួនផងដែរ។