MENU
|
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្រ្តាលីប្រចាំបនៅកម្ពុជា ដែលអ្នកសារព័ត៌មានបានទទួលនៅ ថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៦បានបញ្ជាក់ថា កម្មវិធីជួបជុំអតីតនេះនិស្សិតឆ្នើម ដែលបានបញ្ចប់ការសិក្សានៅអូស្រ្តាលីនឹងធ្វើឡងនៅ ថ្ងៃទី៣០ ខែវិច្ឆិកានេះ នៅសណ្ឋាគារសូហ្វីតែភ្នំពេញភូកេត្រា។
មន្ត្រីស្ថានទូតអូស្រ្តាលីបានអះអាងថា ការជួបជុំនិស្សិតឆ្នើម ដែលបានបញ្ចប់ការសិក្សានៅអូស្រ្តាលីក្នុង ឆ្នាំ២០១៦ នឹងមានការចូលរួមពីអតីតនិស្សិដ៍លេចធ្លោដែលបានបញ្ចប់ការសិក្សានៅអូស្រ្តាលី មន្រ្តីរាជរដ្ឋាភិបាលជានខ្ពស់ ធុរជន បញ្ញាវ័ន្តនិងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួន ដើម្បីអបអរសាទរសមិទ្ធផលនានារបស់ពួកគេ។
ពិធីអាហារពេលល្ងាចនៅថ្ងៃនោះរៀបចំដោយស្ថានទូតអូស្រ្តាលី(AAA-C)។AAA-Cនឹងប្រគល់ពានរង្វាន់ជូនដល់និស្សិតដែលលេចធ្លោជាងគេចំនួនបីប្រភេទរួមមាន៖ពានរង្វាន់បុគ្គលឆ្នើមជាងគេប្រចាំឆ្នាំ ពានរង្វាន់សម្រាប់អ្នកដឹកនាំវ័យក្មេងនិងពានរង្វាន់ភាពជាអ្នកដឹកនាំសហគមន៍។លោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាននឹងចូលរួមជាភ្ញៀវកិត្តិយ។
ធារធាវីស្ថានទូតអូស្រ្តាលីលោកស្រី រ៉ូត ស្កូវ៉ាតបានលើកឡើងថាវាជាប្រសើរណាស់ដែលបានឃើញអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅប្រទេសអូស្រ្តាលីត្រឡប់មកកម្ពុជាវិញជាមួយនឹងជំនាញនិងបទពិសោធន៍ថ្មីៗដើម្បីធ្វើការងារនៅក្នុងជួររាជរដ្ឋាភិបាលសហគមនិងវិស័យធុរកិច្ច។អតីតនិស្សិតទាំងនោះបានទទួលផលប្រយោជន៍ជាច្រើនពីការអប់រំអូស្រ្តាលីដែលមានគោលបំណងលើកកម្ពស់ទំនុកចិត្ត កសាងជំនាញពិតប្រាកដនិងជំរុញឲ្យមានការគិតគូដោយឯករាជ្យ។
មន្រ្តីស្ថានទូតអូស្រ្តាលីបានលើកឡើងថាជារៀងរាល់ឆ្នាំរដ្ឋាភិបាលអូស្រ្តាលីផ្តល់ជូនអាហារូបករណ៍ជាច្រើនកន្លែងដល់កម្ពុជាដើម្បីធ្វើដំណើរ ស្នាក់នៅនិងសិក្សានៅសាកលវិទ្យាល័យលំដាប់ពិភពលោករបស់ប្រទសអូស្រ្តាលី។ចាប់តាំងពីឆ្នាំ១៩៩៤មករដ្ឋាភិបាលអូស្រ្តាលីបានផ្តល់អាហារូបករណ៍ច្រើនជាង៧០០កន្លែងដល់កម្ពុជាដើម្បីសិក្សានៅប្រទេសអូស្រ្តាលី។
នៅពេលនេះមានសិស្ស និស្សិតជាច្រើនទៀតដែលកំពុងសិក្សានៅប្រទេសអូស្រ្តាលីក្រោយការចំណាយថវិកាផ្ទាល់ខ្លួននិងអាហារូបករណ៍ផ្សេងៗ។នៅក្នុងឆ្នាំ២០១៥មានសិស្សនិស្សិតកម្ពុជាជាង១១០០នាក់កំពុងសិក្សានៅសាលា សាកលវិទ្យាល័យ និងស្ថានប៍ណ្ណបណ្តុះបណ្តាលានានានៅអូស្រ្តាលី៕