រាជធានីភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦នេះ សាលាខណ្ឌច្បារអំពៅបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌក្រោមវត្តមានលោកអ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោកអ៊ាង ស៊ីផាន អភិបាល នៃគណះអភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីអភិបាលរង ចៅសង្កាត់ នាយករដ្ឋបាល នាយករងនិងសមាជិកសមាជិការមន្ត្រីចំណុះជំនាញជាច្រើននាក់ទៀតផងដែរ ។
ជាកិច្ចចាប់ផ្តើម លោកហួត ហ៊ុយ បាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឡើងអាននូវកិច្ចការងាររដ្ឋបាលមួយចំនួន ដែលរដ្ឋបាលខណ្ឌសម្រេចបានដោយជោគជ័យល្អកាលពីពេលកន្លងទៅ ៕