MENU
|
រាជធានីភ្នំពេញ៖ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុះជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្តីសំណុំរឿង ក្លៃងឯកសារធារណៈប្រើឯកសារក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរប៉ះពាល់ធ្ងន់ធ្ងរសន្តិសុខសង្គម ដែលមានជនជាប់ឯកឧត្តមហុងសុខហួរសមាជិកសភាមកពីគណបក្សសម រង្ស៊ី។
សវនាការនេះបានធ្វើឡើងជាសាធារណៈដោយមានវត្តមានជនជាប់ចោទនិងមេធាវីការពាក្តីជនជាប់ចូលរួមពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងមានអ្នកឃ្លាំមើលសវនាការជាច្រើនរូបទៀត។ជនជាប់ចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៥សីហាឆ្នាំ២០១៥និងត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់និងឃុំខ្លួនពីបទក្លែងឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ស្របពេលសវនាការលក្រុមអ្នកតវ៉ាប្រមាណ៧០នាក់បានប្រមូលផ្តុំគ្នានៅមុខតុលាការសូមដោះលែងលោកហុងសុខហួរ។ក្រុមអ្នកគាំទ្រជនជាប់ចោទលោកហុងសុនហួរប្រមាណ៧០នាក់នៅព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៦បានមកប្រមូលផ្តុំគ្នានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញជាមួយនិងបដាជាប់នឹងដៃស្រែលទាំមទារឲ្យមានការដោះលែងជនជាប់ឲ្យមានសេរីភាពឡើងវិញ។ការតវ៉ានេះបានធ្វើឡើងខណៈពេលដែលចៅក្រមបានដំណើរការសវនាការជំនុំជម្រះជនជាប់ដឹកនាំដោយលោករស់ពិសិដ្ឋចៅក្រមជំនុំជម្រះនិងតំណាងអយ្យការលោកព្រះរាជអាជ្ញារងសៀងសុខ។
សវនាការពេញមួយព្រឹករហួតដល់១២ថ្ងៃត្រង់តុលាការផ្អាកសវនាការ មិនទាន់ចប់បន្តនៅរសៀលថ្ងៃនេះទៀត ។តុលាការនឹងបន្តសវនាការលោកហុងសុខហួរក្នុងសំណុំរឿងក្លែងឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនៅរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០១៦។តុ
លាការបានបើកសវនាការលើអង្គសេចក្តីដោយមានវត្តមានជនជាប់ចោទឯកឧត្តមហុងសុខហួរនិងមេធាវីការពារក្តីរបស់លោកចូលរួមសវនាការផង។តាមបទចោទខាងលើនេះប្រសិនតុលាការរកឃើញកំហុសជនជាប់អាចប្រឈមនឹងទោសជាប់ពន្ធនាគារពី៥ដល់១០ឆ្នាំ៕