MENU
តុលាការចោទកូនប្រុសនាយ ហុង ដា និង សង្សារបទឃាតកម្មគិតទុកជាមុនអាចប្រឈមនឹង ការជាប់ពន្ធនាគារអស់មួយជីវិត
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី១៦ ឧសភា ២០១៧, ០៧:៣៥ | ៦៣៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កូនប្រុសនាយហុងដា និង សង្សារ ត្រូវបានចោទប្រកាន់ជាផ្លូវការ នៅរសៀលថ្ងៃទី១៥ ខែឧសភា នេះ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ម្តាយក្រោយ ។ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង  អមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា កូនប្រុសនាយហុងដា ត្រូវចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុនតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។

រីឯសង្សារកូនប្រុសនាយហុងដា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុនតាមមាត្រា២៩និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

បច្ចុប្បន្នជនត្រូវចោទទាំងពីរនាក់និង សំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី។ នៅដំណាក់កាលនេះចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ ។

គួរបញ្ជាក់ថាកូនប្រុសបង្កើតរបស់តារាកំប្លែងនាយ ហុង ដា ដែលសម្លាប់ម្ដាយចុងរបស់ខ្លួនប្រពន្ធក្រោយរបស់នាយ ហុង ដា កាលពីថ្ងៃម្សិលមិញនោះ នៅវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា បានចាប់ខ្លួនបានហើយ នៅក្នុងវត្តចាស់ ក្រុម៤ ភូមិ១ សង្កាត់ជ្រោយចង្វា ក្នុងខណ្ឌជ្រោយចង្វា។

ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅពេលនេះជនដៃដល់ត្រូវបាននាំខ្លួនភ្លាមៗ ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើការសួរនាំបន្ដទៀត។

យ៉ាងណាក៏ដោយមូលហេតុនៃការសម្លាប់ម្ដាយចុងរបស់ខ្លួន មិនទាន់ត្រូវបានមន្ដ្រីអាវុធហត្ថបញ្ជាក់នៅឡើយទេដោយបាននិងកំពុងសួរនាំជាមុនសិន។ បើតាមមន្ត្រីអាវុធហត្ថបានប្រាប់អោយដឹងថាជនសង្ស័យមានឈ្មោះ កូនប្រុសហុងដា ឃាតករ អឿន សុខខេន អាយុ ១៧ ឆ្នាំនិងសង្សារឈ្មោះ ណេត រស្មីកន្និកា ។

តាមចំលើយសារភាពពីរជនសង្ស័យបានអោយដឹងថារូបគេពិតជាបានសម្លាប់នារីរងគ្រោះពិតប្រាកដមែននឹងបានយកកងមួយឈុតមានតំលៃជាង៣០០$ ជញ្ជៀនមួយវង់តំលៃជាង១០០$ នឹងទូរសព្ទ័Nចុចពិលមួយគ្រឿង ហើយនឹងខឹងម្ដាយចុងរូបនោះរអ៊ួ រទាំម អោយរូបគេថាមិនធ្វើកាអីទេដេកតែស៊ី។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនេះ មានស្ត្រីម្នាក់ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនស្រីបង្កើតរបស់លោក ហុង ដា បានដើរលេងតាមបន្ទប់ខុនដូក្នុងជាន់ទី៥ ហើយពេលដើរដល់បន្ទប់របស់ស្រ្តីរងគ្រោះស្រាប់តែប្រទះឃើញ ជនរងគ្រោះមានភួយរុំក្បាលនឹងមុខមើលមិនស្គាល់ទេ ហើយគាត់ក៏មានការភ័យស្លន់ស្លោរ បានទូរស័ព្ទរាយការណ៍ ទៅសមត្ថកិច្ចភ្លាមៗដើម្បីសុំការអន្តរាគមន៍។

ក្រោយទទួលបានដំណឹងនេះភ្លាមកម្លាំងសមត្ថកិច្ចបានចុះមកពិនិត្យជាក់ស្តែងដល់ចំណុចខុនដូនេះហើយបានឲ្យឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនលោក ហុង ដា ចូលទៅមើលមុខសាក សពស្ត្រី ដែលត្រូវគេសម្លាប់ទើបដឹងថា ស្ត្រីដែលត្រូវជនមិនស្គាល់ មុខសម្លាប់នោះគឺមានឈ្មោះ ស៊ឹម ចន្ធី ហៅស្រីមុំ អាយុ១៩ឆ្នាំ គឺជាប្រពន្ធក្រោយរបស់លោក ហុង ដា ដែលមកស្នាក់នៅក្នុងខុនដូនេះជាងកន្លះឆ្នាំមកហើយ៕                                        

Tags:
  • តុលាការ
  • ហុង ដា
  • ឃាតកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥