![]() |
MENU
|

ខេត្តបន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថាចំពោះរឿងរ៉ាវដីធ្លីនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរិសោភ័ណដែលប្រជាពលរដ្ឋជួបពេលនេះគឺទុកអោយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបណីយ៍កម្មសំណង់និងសូរិយោលដីត្រូវសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យត្រូវដោះស្រាយជូនប្រជាពលរដ្ឋដើម្បីអោយបានចូលរស់នៅបានឆាប់។
ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនក្នុងពេលដែលសម្តេចចុះបំពេញការងារនិងសំណេះសំណាលជាមួយពលរដ្ឋលោកគ្រូអ្នកគ្រូនិងមន្រ្តីរាជការក្នុងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៦នេះ។បញ្ហាដីធ្លីនៅខេត្តជាប់ព្រំដែនខ្មែរថៃមួយនេះត្រូវបានគេដឹងថាមានអ្នកមានអំណាចទិញលក់និងមានជម្លោះជាមួយអ្នកក្រីក្រជាយូរយាណាស់មកហើយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួយកសាងសាលារៀនចំនួន៧សាលាមាន៧ខ្នងស្មើរ១៥៤បន្ទប់ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិក្សានុសិស្សនៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៦នៅខេត្តបន្ទាយមានជ័យ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាជួបសំណេះសំណាលលោកគ្រូអ្នកគ្រូនិងសិក្សានុសិស្សក្នុងខេត្តបន្ទាយមានជ័យគឺចុះនៅដំបូងនៅស្រុកជាប់ព្រំប្រទល់ខេត្តសៀមរាបស្រុកព្រះនេត្រព្រះមាន១.វិទ្យាល័យទឹកជោឃុំទឹកជោជួយសាលា១ខ្នង៣ជាន់២៤បន្ទប់និងទីចាត់ការ១ខ្នង៣បន្ទប់និងចាក់ដីបំពេញទីធ្លាសាលាប្រវែង១៧,៥១៦ម៉ែត្រការ៉េ ។
២.វិទ្យាល័យជប់វ៉ារីឃុំជប់វ៉ារីជួយសាលា១ខ្នង៣ជាន់៣០បន្ទប់ ៣.វិទ្យាល័យឈ្នួរមានជ័យជួយ១ខ្នង៣ជាន់៣០បន្ទប់ទីចាត់ការ១ខ្នង២ជាន់១០បន្ទប់និងផ្ទះគ្រូ១ខ្នង២ជាន់១០បន្ទប់ ៤.បឋមសិក្សាភ្នំជញ្ជាំងឃុំជប់វ៉ារីជួយសាលា១ខ្នង២ជាន់១២បន្ទប់ ទីចាត់ការ១ខ្នង៥.បឋមសិក្សាគោកលន់ឃុំឈ្នួរមានជ័យជួយសាលា១ខ្នង៤ជាន់ស្មើ៤០បន្ទប់ ៦.សាលាមតេយ្យនិងបឋមសិក្សារួមវិទ្យាល័យសិរីសោភ័ណក្រុងសិរីសោភ័ណជួយសាលា១ខ្នង៤ជាន់៤០បន្ទប់ ៧.វិទ្យាល័យហ៊ុនសែនមង្គលបូរីស្រុកមង្កលបូរីជួយសាលា១ខ្នង២ជាន់១២បន្ទប់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំយកអំណោយជូនដល់មន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យមានកុំព្យូទ័រចំនួន២០គ្រឿង និងម៉ាស៊ីពូតូកូពីចំនួន៤គ្រឿងនិងម៉ាស៊ីព្រីនទ័រចំនួន៥គ្រឿង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួបសំណេះសំណាលជាមួយលោកគ្រូ.អ្នកគ្រូនិងសិក្សានុសិស្សក្នុងខេត្តបន្ទាយមានជ័យហើយបានបន្តដំណើរជួបបងប្អូនប្រជាពលរដ្ឋនៅចំណតរថយន្តក្រុងសិរីសោភ័ណ។សម្តេចបានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋថា៖ចំណតរថយន្តក្រុងសិរីសោភ័ណស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណនេះគឺមិនអោយលើកទៅដាក់កន្លែងណាទៀតឡើយគឺទុកសម្រាប់ប្រជាពលរដ្ឋប្រកបមុខរបបទទួលរកស៊ីទៅពេលអនាគត។


