សារព័ត៌មានBBC បានផ្សព្វផ្សាយពីស្ថានភាពទឹកជំនន់បង្ករឡើងដោយភ្លៀងធ្លាក់ខ្លាំងស្ថិតនៅតំបន់ភាគកណ្តាលប្រទេសវៀតណាម។
នៅក្នុងអត្ថបទដែលបណ្តាញព័ត៌មានBBC បានផ្សព្វផ្សាយនោះ គ្រោះទឹកជំនន់នៅភាគកណ្តាលបានសម្លាប់មនុស្ស ២១នាក់ និងផ្ទះរាប់សិបពាន់ខ្នង ត្រូវលិចលងក្នុងទឹកជំនន់។ពលរដ្ឋរាប់សិបពាន់នាក់ ស្ថិតនៅក្នុងខេត្តចំនួន៤នៅភាគកណ្តាល ស្ថិតនៅក្នុងស្ថានភាពលំបាក់យ៉ាងខ្លាំង។
ខេត្តក្វាងនីញ គឺជាកន្លេងរង្ការបំផ្លាញខ្លាំងជាងគេបំផុត ដោយសារគ្រោះទឹកជំនន់។បច្ចុប្បន្ន ខេត្តក្វាងនីញមានអ្នកស្លាប់ដោយទឹកជំនន់១១នាក់ ផលដំណាំទាំងឡាយរងការបំផ្លាញ សត្វចិញ្ជឹមត្រូវទឹកគួចទៅបាត់ និងផ្ទះជាង ៧មឺនខ្នងត្រូវលិចលង។
ទទឹមនិងនោះទឹកជំនន់បានប៉ះពល់យ៉ាងខ្លាំងដល់ខេត្ត ហាទិញ ផងដែរ ដោយនៅទីនោះមានផ្ទះជាង២៥ពាន់ខ្នងត្រូវលិចលង។ ផ្ទៃដីកសិកម្មរាប់ពាន់ហិតាត្រូវទឹកជនលិច ហើយផ្លូវដែក តផ្ជាប់ពីតំបន់ខាងត្បូងនិងខាងជើងត្រូវផ្អាក់។
មូលហេតុបណ្តាលឲ្យមានទឹកជំនន់ខាងលើកើតឡើង ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក ទទឹមនិងនោះការប្រលេងទឹកនៅតាមទំនប់វារីអគ្គិសនីកាន់តែធ្វើឲ្យទឹកជំនន់កើនឡើងយ៉ាងឆាប់រហ័ស។
ការខូចខាតដោយគ្រោះទឹកជំនន់នៅខេត្តទាំង៤ភាគកណ្តាលមិនទាន់បានប្រកាសជាផ្លូវការនៅឡើយ។ តាមព័ត៌មានពីមជ្ឈមណ្ឌុលព្យាករណ៍អាកាសធាតុវៀតណាម ព្យុះ Sarika នឹងបកបោកចូលដីគោកអាចធ្វើឲ្យប៉ះពាល់ខ្លាំងជាងនេះ។
សារព័ត៌មានBBC បានផ្សាយថា កាលពីថ្ងៃអាទិត្យកន្លងមក ព្យុះSarika បានបោកបកចូលដីគោកហ្វីលីពីន បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងជាង១៥០ ពាន់នាក់រងផលប៉ះពាល់ ពលរដ្ឋរាប់សិបពាន់នាក់ត្រូវភៀសខ្លួនទៅកាន់ទំបន់មានសុវត្ថភាព។ ព្យុះបានបង្ករឲ្យមានការខូចខាតយ៉ាងខ្លាំង ៕