MENU
ទឹកជំនន់ពន្លិច រដ្ឋLouisiana នៅអាមេរិក
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី២៤ សីហា ២០១៦, ១៣:៣១ | ១,៤៥៤ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​២៣ខែសីហា ប្រធានាធិបតីអូបាម៉ាបានកាត់បន្ថយ ការសម្រាករបស់ខ្លួនដោយវិលត្រឡប់ទៅកាន់រដ្ឋ​Louisiana ដើម្បីទៅត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ ក្រោយពេលមានព័ត៌មានរិះគន់ថា លោកអូបាម៉ា​មិនទៅកាន់រដ្ឋដែលកំពុងរង្គ្រោះដោយទឹកជំនន់។

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Louisiana ចាប់តាំងពីខែសីហាមកទលពេលនេះ ។ ក្នុងពេលនោះប្រធានាធិបតីអូបាម៉ាបែជាទៅកាន់កោះ​ Martha’s Vineyard សម្រាក់កាយ​២សប្តាហ៍ជាមួយគ្រូសារ។

សារព័ត៌មានអាមេរិកបានវាយតម្លៃថា ទឹកជំនន់ជាប្រវត្តិសាស្ត្រនៅក្នុងរដ្ឋ​ Louisiana ធ្វើឲ្យគេនឹកឃើញដល់លទ្ធផល នៃព្យុះ​កាទ្រីណា កាលពីឆ្នាំ​២០០៥សម្លាប់មនុស្សជាង​១៨០០នាក់។នៅពេលនោះប្រធនាធិបតីប៊ូសរងការថ្កោលទោសយ៉ាងខ្លាំងដែលមានប្រតិកម្មយឺតយ៉ាវចំពោះបញ្ហាខាងលើ។

កាកបាទក្រហមអាមេរិកបានវាយតម្លៃគ្រោះទឹកជំនន់នៅក្នុងរដ្ឋ​ Louisiana គឺជាគ្រោះធម្មជាតិអាក្រក់បំផុតបន្តាប់ពីព្យុះ សានឌី បំផ្លាញឆ្នេរសមុទ្រភាគភាគខាងជើងប្រទេសនេះកាលពីខែតុលាឆ្នាំ​២០១២។

នៅសល់ពេលជាង​២ខែទៀតប៉ុណ្ណោះ ដល់បោះឆ្នោតអាមេរិក បានជាពលរដ្ឋអាមេរិកទាំងមូលចាប់អារម្ភទៅលើប្រតិកម្មរបស់បេក្ខភាពទាំងពីររូបទៅលើគ្រោះទឹកជំនន់នៅក្នុងរដ្ឋ​ Louisiana។

កាលពីចុងសប្តាហ៍កន្លងមក បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកដូណាលត្រាំបានទៅកាន់រដ្ឋ​ Louisiana មុនបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ នៅពេលនោះលោកត្រាំបានថ្កោលទោសដល់គូប្រជេងរបស់ខ្លួននិងប្រធានាធិបតីអូបាម៉ាថា លោកអូបាម៉ាគួរតែបោះបង់ទីលានវាយកូនហ្គោលហើយមកកាន់ទីនេះ។

ក្នុងពេលនេះដែរអ្នកនាំពាក្យ ប្រធានាធិបតីអូបាម៉ាលោក​ Josh Earnest បញ្ចាក់ថា  មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានបំពេញការងាដោយប្រសិទ្ធភាព  មិនចាំបាច់ប្រធានាធិបតីមកកាន់ទីនោះក៏បាន។ ខុសប្លែកទៅនឹងព្យុះកាទ្រីណា  កម្លាំងគ្រប់គ្រងគ្រោះអាសន្នបានបំពេញការងាយ៉ាងឆាប់រហ័ស។ មន្ត្រីក្នុងរដ្ឋបានប្រកាសអាសន្ននៅក្នុងស្រុក​ចំនួន​២២​ក្នុងចំណោម​៦៤ស្រុកក្នុងរដ្ឋ​ Louisiana ដើម្បីឲ្យថ្នាក់លើជួយទាន់ពេលវេលា។

គ្រោះទឹកជំនន់បានក្លាយទៅជាប្រធានបទថ្មីមួយទៀតសម្រាប់ការវាយប្រហារគ្នាទៅវិញទៅមករបស់បេក្ខភាពប្រធានាធិបតីក្នុងការស្វែងរកសម្លេងគាំទ្រសម្រាប់ការបោះឆ្នោតនាពេលខាងមុខ៕

 

 

 

Tags:
  • ទឹកជំនន់
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥