MENU
ស្លាប់កើនឡើងជាបន្តបន្ទាប់នៅក្នុង ហេតុការបាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅកូឡំបី និង ឥណ្ឌូនេស៊ី
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី០៣ មេសា ២០១៧, ០៩:០៥ | ៦១៧ ដង | ចុចបញ្ចេញមតិ (០)

ចំនួនអ្នកស្លាប់នៅក្នុងហេតុការបាក់ដី​ហូពី ភ្នុំ បំផ្លាញផ្ទះជាច្រើន នៅ ប្រទេសកូឡំបី តាំពីយប់ថ្ងៃទី ៣១ខែមីនា  បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងរហូតដល់ ២៥៤នាក់  និង​រាប់សិបនាក់នៅបាត់ខ្លួននៅឡើយ។

តាមសារព័ត៌មានស៊ីអិនអិន​បានផ្សាយថា ហេតុការបាក់ដីខាលើកើតឡើងនៅក្នុងខេត្ត​ Putumayo ភាគខាងត្បូងប្រទេសកូឡំបី  បណ្តាលឲ្យអ្នកស្លាប់ កើតឡើងជាបន្តបន្ទាប់ ដោយសារតែមានពលរដ្ឋរហូតដល់ជាង ២០០នាក់ បាត់ខ្លួន និងរងរបួស ជាង​៤០០នាក់។

ប្រធានាធិបតីកូឡំបី លោក​ Juan Manuel Santos ​បានប្រកាសអាសន្ន នៅក្នុងខេត្ត ទាំងមូល​ ពីហេតុការគ្រោះថ្នាក់ខាងលើ​​។ ប្រធានាធិបតីបានបញ្ចាក់ទៀតថា តំបន់ដែលរងការបាក់ដីមានភ្លៀងធ្លាក់ខ្លាំង ក្នុងមួយយប់ប៉ុណ្ណោះ ស្មើរ និង ចំនួនទឹកភ្លៀង ១ភាគ​៣ នៃ ទឹកភ្លៀងក្នុងមួយខែ។

ក្រុមជួយសង្គ្រោះបានឲ្យដឹងថា ទឹកភ្លឺង ត្រូវបានកាត់ផ្តាច់​ មន្ទីពេទ្យ សាលារៀនផ្អាក់ដំណើរការ​​។ រូបភាព បានបង្ហាញឲ្យឃើញថា រថយន្ត​​ ត្រូវកំនរភក់កប់​ លិច​ ក៏ដូចជាផ្ទះរបស់ពលរដ្ឋ។

កម្លាំងទាហានជាង ១០០០នាក់បានទៅចូលរួមសង្គ្រោះ​ពកលលរដ្ឋ ​។ ក្រុមជួយសង្គ្រោះជួបនៅផលលំបាក់យ៉ាងខ្លាំង​ ដោយសារតែភក់ល្មាប់​ច្រើនពិការក្នុងការកោះកកាយ ជួយមនុស្សដែលលជាប់ខាងក្នុង​​។​ ទាំងនោះហើយធ្វើឲ្យអ្នក់ស្លាប់កាន់តែកើនឡើងថែមទៀត។

ចំណែកនៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញក៏ មានករណីបាក់ដីកើតឡើង នៅលើកោះ ជ្វា បណ្តាលឲ្យមានមនុស្សម្នាក់បានស្លាប់ និង២៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង ថា បន្ទាប់ពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បានបង្កឲ្យមានការហូរច្រោះបាក់ដី ពីទីខ្ពស់ ដោយបានសង្កត់ពីលើលំនៅដ្ឋានពលរដ្ឋ នៅក្នុងស្រុក Ponorogo ។

លោក Sutopo Purwo Nugroho មន្ត្រីអ្នកនាំពាក្យមួយរូប មកពីទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយជាតិ បានលើកឡើងថា មនុស្សចំនួន ១៧នាក់ រងរបួស ហើយបានបញ្ជូនទៅព្យាបាល នៅមន្ទីរក្នុងស្រុក ។ លោកបានបន្ថែមថា យោធា ប៉ូលិស ​និងក្រុមអ្នកស្ម័គ្រចិត្ត បានធ្វើការស្រាវជ្រាវ នៅក្នុងតំបន់ដែលមានមនុស្ស កំពុងបាត់ខ្លួន ។

លោក Sutopo បានបញ្ជាក់ថា "យើងកំពុងធ្វើការស្រាវជ្រាវ រកពលរដ្ឋ ចំនួន ២៨នាក់ ដែលកំពុងបាត់ខ្លួន ប៉ុន្តែប្រតិបត្តិការ ក្នុងការរុករកបានបញ្ចប់នៅថ្ងៃនេះ ។ យើងនឹងបន្តស្រាវជ្រាវ បើសិនជាអាកាសធាតុអំណោយផល នៅថ្ងៃអាទិត្យ"៕

 

 

Tags:
  • ស្លាប់
  • ភ្លៀងធ្លាក់
  • បាក់ដី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥