![]() |
MENU
|

កាលពីថ្ងៃទី១៣ខែកញ្ញា កូរ៉េខាងជើងបានស្នើរដល់សហគមន៍អន្តរជាតិផ្តល់ជំនួយក្រោយពេលរងការបំផ្លាញដោយគ្រោះទឹកជំនន់យ៉ាងខ្លាំងសម្លាប់មនុស្ស១៣៣នាក់ បាត់ខ្លួនជាង៤០០នាក់។ ពលរដ្ឋប្រមាណជិត១៥០ពាន់នាក់ត្រូវការជំនួយស្បៀងអាហាជាបន្ទាន់។
នៅក្នុងគ្រោះទឹកជំនន់វាយប្រហារភាគខាងកើតប្រទេសនេះបានបំផ្លាញផ្ទះជាង២៤០០០ខ្នងទាំងស្រុងនិង ផ្ទះរាប់ពាន់ខ្នងទៀតរងការខូចខាត។ ទឹកជំនន់និងបន្តកើនឡើងហើយបំផ្លាញកាន់តែច្រើនជាងមុនទៅទៀត។ ក្រុមជួយសង្គ្រោះបានព្យាយាមចូលទៅកាន់តំបន់ដែលត្រូវទឹកជំនន់កាត់ផ្តាច់។
រូបភាពដែលអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញឲ្យឃើញថា តំបន់ដាំដំណាំនៅជិតដងទន្លេTumen ស្ថិតនៅចម្លោះកណ្តាលនៃប្រទេសកូរ៉េខាងជើងនិងចិនរងការបំផ្លាញទាំងស្រុង។ ពលរដ្ឋនៅទីក្រុង Hoeryong ជាង១សែននាក់គ្មានទឹកស្អាតប្រើប្រាសនិងជាង៦សែននាក់ទៀត ប្រឈមនិងការខ្វះទឹកផងដែរ។
នៅពេលនេះកូរ៉េខាងជើងបានទទួលស្គល់ថាកំពុងប្រឈមនិងគ្រោះទឹកជំនន់ទ្រងទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៤៥មក ហើយពលរដ្ឋត្រូវប្រឈមនិងការពិត«ឈឺចាប់» គឺការខ្វះខាតគ្រប់យ៉ាង។ ដោយកម្រិតនៃការបំផ្លាញដោយគ្រោះទឹកជំនន់ទ្រងទ្រាយធំរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានអំពាវនាវដល់អង្គការសហប្រជាជាតិផ្តល់ជំនួយស្បៀងអាហា ទឹក និងថ្នាំពេទ្យ ដល់ពលរដ្ឋ១៤០ពាន់នាក់កំពុងតែត្រូវការបន្ទាន់។
ជាមួយគ្នានេះរដ្ឋាភិបាលកូរ៉េខាងជើងបានអំពាវនាវដល់សមាជិកបក្សទាហានប៉ូលិស ជួយដល់ពលរដ្ឋនៅក្នុងតំបន់ដែលរង្គ្រោះខ្លាំងជាងគេ។
លោក Bradley Williams សស្ត្រាចារ្យនៃសកលវិទ្យាល័យហុងកុង ស្តីពីទំនាក់ទំនងអន្តរជាតិបានបញ្ចាក់ជាមួយបណ្តាញព័ត៌មានCNN ថា ជារឿងដ៏គម្រដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានអំពាវនាវដល់សហគមន៍អន្តរជាតិផ្ទល់ជំនួយដោយបើកជំហរ។
អ្នកឯកទេសវិភាគខាងលើបានលើកឡើងថា ប្រសិនបើកូរ៉េខាងជើងមិនទានសាកល្បងគ្រាប់បែកបរមាណូនោះប្រហែលជាទទួលបានជំនួយយ៉ាងច្រើនពីសហគមន៍អន្តរជាតិប៉ុន្តែការអំពាវនាវនោះហួសពេលទៅហើយ ដោយសហគមន៍អន្តរជាតិកំពុងតែខឹងសម្បាយ៉ាងខ្លាំងដោយការសាកល្បងគ្រាប់បែកបរិមាណូហើយអន្តរជាតិកំពុងតែបង្កើតការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង៕


