MENU
|
ក្រុងប៉ោយប៉ែត៖ នៅវេលាម៉ោង២៣និង០០នាទីថ្ងៃទី៤ខែតុលាឆ្នាំ២០១៦ដោយបានទទួលពាក្យបណ្ដឹងពីឈ្មោះប៊ុន ស៊ុនទ្រី អាយុ៣២ឆ្នាំភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ បានដាក់ពាក្យបណ្ដឹងពីការបាត់លុយចំនួន២៨០០០០បាតខ្សែកប្លាទីន១ខ្សែតំលៃ៣០០០០បាតនិងលុយខ្មែរចំនួន៨០០០០រៀលដែលបានបាត់កាលពីថ្ងៃទី៣ខែតុលា ឆ្នាំ២០១៦ពេលយប់នៅផ្ទះសំណាក់វិមានវណ្ណៈ ភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត។
ក្រោយពីទទួលបាននៅពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងដោយមានការចង្អុលបង្ហាញលោកវរសេនីយ៏ទោធិនស៉ិនដេតអធិការនគរបាលក្រុងប៉ោយប៉ែត។ លោកអនុសេនីយ៏ឯកព្រហ្មពិសិទ្ទិអធិការរងទទួលបន្ទុកផែននគរបាលយុត្តិធម៏បានដឹកនាំកំម្លាំងជំនាញចុះប្រតិបត្តិការនៅវេលាម៉ោង១យប់នៅថ្ងៃទី៥ខែតុលាឆ្នាំ២០១៦ស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យបានះ១.ឈ្មោះអេងគឹមលាងអាយុ១៦ឆ្នាំភេទប្រុស ជនជាតិខ្មែរស្នាក់នៅភូមិអូរជ្រៅជាជនដល់ ដកហូតបានម៉ូតូ១គ្រឿងម៉ាកអឹមអេសអិចទើបតែទិញនិងទូរស័ព្ទដៃ១គ្រឿងម៉ាកអាយហ្វូននិងលុយថៃ១៨មុឺន២០០បាតលុយខ្មែរ៨០០០០រៀល។២.ឈ្មោះវ័រ សតវត្ស អាយុ១៧ឆ្នាំភេទភេទប្រុសជនជាតិខ្មែរស្នាក់នៅភូមិក្បាលស្ពាន១។
ដោយសារបានការសម្រុះសម្រួលពីព្រះរាជអជ្ញារងមាសចាន់ពិសិទ្ធបានអោយលោកវរៈសេនីយ៍ទោធិនសុិនដេតអធិការក្រុងប៉ោយប៉ែតបានប្រគល់លុយនិងខ្សែកព្រមទាំងទូរស័ព្ទដៃអោយទៅម្ចាស់ដើមវិញនៅថ្ងៃទី៦ខែតុលាឆ្នាំ២០១៦។
សូមបញ្ចាក់ថានៅក្នុងករណីខាងលើនេះកំម្លាំងជំនាញនៃអធិការដ្ឌាននគរបាលក្រុងប៉ោយប៉ែតកំពុងបន្តតាមស្រាវជ្រាវចាប់ក្រុមបក្សពួកជនល្មើសបន្តទៀតដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់រីឯជនសង្ស័យ២នាក់និងម៉ូតូដែលចាប់បានកំពុងកសាងសំណុំរឿងបញ្ចូនទៅកាន់ស្នងការដ្ឌាននគរបាលខេត្តដើម្បីចាត់វិធានការបន្តទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ៕