MENU
|
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចបាននិយាយថាស្ត្រីមេម៉ាយកូនមួយមាន មុខរបបលក់អីវ៉ាន់ចាប់ហួយ និងគ្រូទាយស្លឹក បៀ ត្រូវប្រុសស្នេហ៍ល្បួងដេកផ្ទះសំណាក់សំលាប់យកម៉ូតូនិងទ្រព្យសម្បត្តិ៍ត្រូវបានគេប្រទះឃើញនៅ១២និង៣០នាទីរសៀលថ្ងៃទី១៤ខែមការឆ្នាំ២០៧នៅផ្ទះសំណាក់ម៉ារីមានជ័យស្ថិតនៅភូមិ/សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
សមត្តកិច្ចជំនាញនៅកន្លែងកើតហេតុបានប្រាប់ថា៖ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ ប៊ុន សូរៀត ហៅ ប៉ក់ អាយុ៤០ឆ្នាំ(ស្ត្រីមេម៉ាយកូនមួយ)រស់ នៅភូមិកន្ទួតសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
សមត្តកិច្ចរូបបានបញ្ជាក់ថា៖ក្រោយពេលទទួលដំណឹងមានស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីម៉ារីមានជ័យបន្ទប់លេខ២ហើយសមត្តកិច្ចជំនាញចុះទៅពិនិត្យឃើញថា៖ស្ត្រីរងគ្រោះត្រូវបានឃាតករសំសាប់ដោយច្របាច់ករហើយយកខ្នើយខ្ទប់ច្រមុះស្លាប់លើពូកនៅលើគ្រែ។
សមត្ថកិច្ចបានអះអាងថា៖តាមសំដីអ្នកបំរើក្នុងផ្ទះសំណាក់បានបញ្ជាក់ថា៖ស្ត្រីរងគ្រោះដែលស្លាប់បានចូលសំណាក់ជាមួយប្រុសម្នាក់នៅអំឡុងម៉ោង៨យប់ថ្ងៃទី១៣ខែមករាឆ្នាំ២០១៧នៅអំឡុងម៉ោង៩យប់ថ្ងៃដ៍ដែលបុរស់នោះបានយកម៉ូតូជិះចេញទៅវិញ។
រហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៤ខែមករាឆ្នាំ២០១៧ដល់ម៉ោងកំណត់ត្រូវចេញនិងបោះសំអាតបន្ទប់ហើយគួសបន្ទប់ជាច្រើនដងមិនឃើញឆ្លើយតបនិងបើទ្វារសង្ស័យទើបគាស់ទ្វារឃើញស្ត្រីបានដេកស្លាប់នៅលើគ្រែបានប្រាប់ម្ចាស់ផ្ទះសំណាក់រាយការជូនសមត្តកិច្ចមកពិនិត្យមើលគឺស្ត្រីរងគ្រោះត្រូវបានឃាតករសំលាប់យកទ្រព្យសម្បត្តិគេចខ្លួនបាត់។
យោងតាមសំដីសាច់ញាតិបានអោយដឹង៖គឺស្ត្រីរងគ្រោះឈ្មោះ ប៊ុន សូវៀត ហៅប៉ក់ គឺជាស្ត្រីមេម៉ាយកូន១មានមុខរបបលក់អីវ៉ាន់ចាប់ហួយនិងគ្រូទាយស្លឹកបៀហើយការសន្និដ្ឋានសមត្តកិច្ចជំនាញស្ត្រីរងគ្រោះដែលស្លាប់ដោយឃាតកម្មគ្រោងទុកសម្លាប់ដោយសង្សានាំមកសំលាប់យកម៉ូតូ១គ្រឿងម៉ាក់ហុងដាទ្រីមដែលមានស្លាក់លេខបន្ទាយមានជ័យ1J.6256និងយកទ្រព្យសម្បត្តិនិងខ្លួនបានហើយគេចខ្លួនបាត់។
សមត្តកិច្ចជំនាញបញ្ជាក់ថា៖ក្រោយពេលដែលពិនិត្យស្ត្រីរងគ្រោះដែលស្លាប់និងសក្សីសាច់ញាតិផ្តល់ព័ត៌មានគឺកម្លាំងបានទទួលមុខសញ្ញាបានខ្លះហើយកំពុងស្រាវជ្រាវនិងឈានទៅរកចាប់ខ្លួន៕