MENU
នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២២
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៥ តុលា ២០១៦, ០៩:៥៤ | ៤៩៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  វេលាម៉ោង៩និង០០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅសាលាកំបូល កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២២ ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់  ឯកឧត្តម អ៊ុក គឹមសិទ្ធ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល លោក វរសេនីយ៍ទោ មីកាអ៊ែល ហ្គីយៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូបអញ្ជើញចូលរួមផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកំបូល បានធ្វើសេចក្តីរាយការណ៍ដល់អង្គពិធីឱ្យដឹងថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះ មានរយៈពេលសរុបចំនួន៥ខែ ដោយចាប់ផ្តើមពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ក្នុងនោះមានខ្លឹមសារមេរៀនដូចតទៅ៖ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមសីលធម៌សម្រាប់មន្ត្រីអនុវត្តច្បាប់ ការស្រាវជ្រាវរកបទល្មើស ប៉ូលិសបច្ចេកទេសវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម ចំណេះដឹងកងរាជអាវុធហត្ថ អប់រំចិត្តសាស្ត្រនយោបាយ ទស្សនកិច្ចសិក្សា និងចូលរួមស្តាប់សវនការ។

សូមបញ្ជាក់ថា សិក្ខាកាមដែលមកសិក្សានេះ គឺមកពីបណ្តាអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានី ខេត្ត និងសាលាកំបូល ហើយត្រូវបានប្រឡងវាស់ស្ទង់សមត្ថភាពមុននឹងចូលរៀនសូត្រ។ សិក្ខាកាមដែលប្រឡងជាប់មានចំនួន៨៣នាក់ ក្នុងចំណោម១១៧នាក់។

កងរាជអាវុធហត្ថគឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានតួនាទីរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ។ យោងអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ច រចនាសម្ពន្ធទូទៅរបស់កងរាជអាវុធហត្ថ ក្នុងមាត្រា៤ ចែងអំពីភារកិច្ចរបស់កងរាជអាវុធហត្ថសំខាន់ៗ៖ រ៉ាប់រងសកម្មភាពប៉ូលិសរដ្ឋបាល ប៉ូលិសតុលាការ រ៉ាប់រងសកម្មភាពពិសេសខាងយោធា និងផ្តល់កម្លាំងជួយក្រសួង ស្ថាប័ននានាតាមការស្នើសុំចាំបាច់។                  

Tags:
  • សៅ សុខា
  • អធិបតី
  • យុត្តិធម៌
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥