MENU
|
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបានថ្លែងថាប្រធានស្តីទីគណបក្សសង្គ្រោះជាតិឯកឧត្តមកឹម សុខា បានធ្វើកូដកម្មនយោបាយអស់រយៈពេលជាង៦ខែនៅស្នាក់គណបក្សមកនេះឯកឧត្តម កឹម សុខា បានធ្វើកាទាក់ទងទៅថ្នាក់ដឹកនំាគណបក្សប្រជាជនកម្ពុជាដើម្បីរកដំណោះស្រាយនយោបាយ ។
ឯកឧត្តម យឹម សុវណ្ណអ្នកនំាពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានៅស្នាក់ការគណបក្សស្ថិតនៅសង្កាត់ថា លោកកឹម សុខា មិនចូលប្រជុំសភាកាលពីថ្ងៃទី២២ វិច្ឆិកា នោះ ដោយសារតែលោក មាន បំណងចង់ជជែកជាមួយគណបក្សប្រជាជនកម្ពុជាដោះស្រាយបញ្ហាហើយសង្ឃឹមថាមានចម្លើយជាវិជ្ជាមានពីCPP ប៉ុន្តែពេលដែលឯកឧត្តមកឹម សុខាទាក់ទងទៅ គ្មានចម្លើយ ។
ឯកឧត្តមយឹមសុវណ្ណបានបញ្ជាក់ថាគ្មានចម្លើយពីគណប្រជាជនកម្ពុជាមានន័យថាគេមិនចង់ដោះស្រាយបញ្ហានឹង បានជាលោកគឹមសុខា បន្តធ្វើកូដកម្មនយោបាយ បន្តទៀត ។ឯកឧត្តម កឹមសុខាបានទាក់ទងទៅខាងគណបក្សប្រជាជនកម្ពុជាផ្ទាល់ ហើយគ្មានចម្លើយ ។គាត់បានទាក់ទងនិងថ្នាក់ដឹកនំាជាន់ខ្ពស់តែគ្មានការឆ្លើយតបឡើយ។
ឯកឧតត្តមយឹម សុវណ្ណបានឲ្យដឹងទៀតថាចំណុចដែលលោកកឹម សុខា ធ្វើការទាក់ទង និងទៅកាន់ថ្នាក់ដឹកនាំគណបក្សកាន់អំណាច ដើម្បីដោះស្រាយលើបញ្ហាដូចជាករណីឯកឧត្តមសម រង្ស៊ី នៅក្រៅប្រទេស។ករណីឯកឧត្តមកឹម សុខាផ្ទាល់កំពុងជាប់បណ្តឹង ករណីសកម្មជន អ្នកតំណាងរាស្ត្រដែលកំពុងជាប់ពន្ធនាគារ ព្រៃសជាដើម។
ឯកឧត្តមយឹមសុវណ្ណលើកឡើងថារឿងខាងលើនេះជាករណីចាំបាច់ដែលត្រូវតែធ្វើការចចារគ្នា នោះ។យើងមានតែបញ្ហានេះមួយទេដែលយើងដោះស្រាយ ហើយបើយើងមិនដោះស្រាយ អាហ្នឹង មានតែទុកតាមដំណើរនឹងវាយ៉ាងម៉េចក៏យ៉ាងនឹងទៅ ។ បើគេចង់ដោះស្រាយនោះ បញ្ហានឹងជារឿងរបស់គេ ហើយអ្នកទទួលនោះគឺប្រជាពលរដ្ឋ ។ កាលណាអ្នកនយោបាយប៉ះគ្នាអ្នកខាតប្រយោជន៍គឺរាស្ត្រហ្នឹងហើយ!។
ឯកឧត្តមយឹម សុវណ្ណក៏បានលើកឡើងពីកិច្ចប្រជុំសភាស្តីពីការអនុម័ តច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧កន្លងមកថាឯកឧត្តមកឹមសុខាបានស្នើសុំទៅកាន់សម្តេចប្រធានប៉ុន្តែសម្តេចប្រធានមិនអនុញ្ញាត ដូចការអនុម័តឆ្នាំមុនៗនោះទេ ដែលជាការចម្លែកមួយ សម្រាប់គណបក្សសង្គ្រោះជាតិ ។លើកពីនេះទៀតអគ្គលេខាធិការរដ្ឋ សភាបានបិទការផ្សព្វផ្សាយតាមរយៈហ្វេសប៊ុករបស់គណបក្សសង្គ្រោះជាតិខណៈដែលបាន ធ្វើការផ្សព្វផ្សាយមួយរយៈពេល៕