MENU
|
សារព័ត៌មាន New York Times បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថារយៈពេលកន្លងមកប្រទេសអារ៉ាប៊ីសាអ៊ូឌីតបាន ស្នើជាច្រើនលើករួចមកហើយឲ្យរុស្ស៊ីបញ្ចប់ការផ្តល់ជំនួយដល់មេដឹកនាំស៊ីរីលោក អាលអាសាដ ជាថ្នូរនឹងការដោះដូរកាត់បន្ថយការផលិតប្រេងដើម្បីជួយឲ្យតំម្លៃប្រេងពិភព លោកឡើងថ្លៃដូចដើមវិញជួយកាត់បន្ថយការ ខាតបង់របស់រុស្ស៊ី ។
អារ៉ាប៊ីសាអ៊ូឌីតនិងអាមេរិកបានខិតខំឲ្យប្រធានាធិបតីស៊ីរីចុះចេញពីតំណែងដើម្បីបញ្ចប់អំពើហិង្សាសង្គ្រាមស៊ីវិលដែលអូសបន្លាយ។ ប៉ុន្តែដោយមានការជួយជ្រោមជ្រែងពីប្រទេស រុស្ស៊ី ទើបជួយដល់ប្រធានាធិបតីអាល អាសាដរក្សាតំណែងបានរហូតមកទល់ពេលនេះ។ ការដាក់គំនៀបរបស់អាមេរិកនិងម្ពន្ធ័មិត្តអារ៉ាប់អាចធ្វើឲ្យរុស្ស៊ីកែប្រែគោលជំហរបញ្ចប់ការគាំទ្រដល់ស៊ីរីក៏ដូចជាក្រុមផ្តាច់ទឹកដីនិយមនៅអ៊ុយក្រែន ។
សកម្មភាពខាងលើរបស់អាមេរិកនិងសម្ពន្ធ័មិត្តបានបង្ហាញយ៉ាងច្បាស់ថាប្រសិនបើរុស្ស៊ីនៅតែមានសកម្មភាពខាងលើ នឹង ត្រូវប្រឈមការខាតបង់ជាបន្តទៀត។ នៅពេលនេះរុស្ស៊ីកំពុងប្រឈមនៅវិបត្តិយ៉ាងខ្លាំងបើមិនផ្លាស់ប្តូរឥរិយាបទទេនោះនឹងលង់ក្នុងវិបត្តិកាន់តែជ្រៅមិនអាចងើបរួច ។
កន្លងមកថ្មីធនាគារកណ្តាលរបស់រុស្ស៊ីបានបញ្ជាក់ថាប្រទេសរុស្ស៊ីនឹងខាតបង់ទឹកប្រាក់ប្រមាណ១៦០ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅលើការនាំចេញប្រេងនៅក្នុងមួយឆ្នាំៗ ប្រសិនបើតម្លៃរបស់វានៅតែស្ថិតក្នុងកម្រិតទាបបំផុតគឺ៤៥ដុល្លារក្នុងមួយបារ៉ែលនោះ ។
លោកស្រី អ៊ែលវ៉ឺរ៉ា ណាប៊ូលីណា ប្រធានធនាគារកណ្តាលរុស្ស៊ីថា “ការធ្លាក់ចុះនៃតម្លៃប្រេងពី១០០ដុល្លារទៅកាន់ ៤៥ដុល្លារឬទាបជាងនេះទៀតក្នុង១បារ៉ែលនោះបើតាមការគណនារបស់យើងវានឹងនាំឲ្យប្រាក់ចំណូលបានមកពីការនាំចេញប្រេងនេះខាតបង់យ៉ាងអាក្រក់រហូតដល់១៦០ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងមួយឆ្នាំ ។”
លោកស្រីបន្តទៀតថាវាពិតជាការខាតបង់ដ៏ធំធេងណាស់ ហើយគ្រប់គ្នាដឹងហើយថាការនាំចេញសរុបរបស់រុស្ស៊ីកន្លងមកបានគិតជាទឹកប្រាក់ប្រមាណ៥០០ពាន់លានដុល្លារ សហរដ្ឋអាមេរិកហើយការធ្លាក់ចុះនៃតម្លៃប្រេងដ៏គំហុកនេះវានឹងផ្តល់ផលប៉ះពាល់យ៉ាងសម្បើមដល់ស្ថិរភាពនៃការចំណាយ ព្រមទាំងសេដ្ឋកិច្ចរុស្ស៊ីទាំងមូល ។
ក្រុមអ្នកវិភាគយល់ឃើញថាទាំងនោះជាស្នាដៃរបស់លោកពូទីនតែមួយគត់ដែលបានធ្វើឲ្យសេដ្ឋកិច្ចជាតិប្រឈមវិបត្តិយ៉ាងខ្លាំង។ ប្រសិនបើលោកពូទីនមិនកែប្រែនយោបាយឲ្យបាន សមស្របទេនោះនឹងត្រូវប្រវត្តិសាស្ត្ររុស្ស៊ីចារទុកថាជាមេដឹកនាំដែលមានឥទ្ធិពលបំផុតលើពិភពលោកក៏ជាបុគ្គលធ្វើឲ្យរុស្ស៊ីជួបនិងវិបត្តិសេដ្ឋកិច្ច ។
នៅក្នុងកិច្ចប្រជុំ G-20នាពេលកន្លងមករុស្ស៊ីនិងអារ៉ាប៊ីសាអូឌិត បានឯកភាពគ្នាកាត់បន្ថយការផលិតប្រេងដើម្បីធ្វើឲ្យតម្លៃប្រេងឡើងថ្លៃវិញ។ ប៉ុន្តែការដែលតម្លៃប្រេងឡើងថ្លៃវិញនោះមិនមែនជាពេលនេះឡើយគឺត្រូវចំណាយពេលជាយូទៀត។ទាំងនោះហើយសេដ្ឋកិច្ចរុស្ស៊ីកាន់តែដាន់ដាប់ថែមទៀត។
មួយវិញទៀតការផ្គត់ផ្គងប្រេងនៅលើទីផ្សាមិនខ្វះឡើយជាហេតុធ្វើឲ្យតម្លៃឡើងថ្លៃមិនរួមក្នុងនោះមានប្រទេសអីរ៉ងកំពុងតែសម្រុកនាំប្រេងចេញក្រោយពេលខកខានយ៉ាងយូដោយសារតែទណ្ឌកម្មរបស់អាមេរិក៕